លោក ប៊ុន ឈួន និងលោក ហាក់ ម៉ុងហួត  បានអញ្ជើញក្នុងពិធីបុណ្យពុទ្ធាភិសេកឆ្លងឧបដ្ឋានសាលា(សាលាឆាន់)សមិទ្ធិផលនានាវត្តចន្ទរាវង្ស(ហៅវត្តឧទុម្ភរ)ឃុំស្រឡៅ ស្រុកតាំងគោក

0

(កំពង់ធំ)៖ លោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកឆ្លងឧបដ្ឋានសាលា(សាលាឆាន់)សមិទ្ធិផលនានាវត្តចន្ទរាវង្ស(ហៅវត្តឧទុម្ភរ)ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកពង់ធំ។

ពិធីនេះក៏មានការនិមន្ត និងចូលរួមពីមន្រ្តីសង្ឃក្នុងស្រុក ក្រុមប្រឹក្សាស្រុកអភិបាលរងស្រុក កងកម្លាំងទាំងបី មន្រ្តីការិយាល័យរដ្ឋបាលស្រុកតាំងគោក រួមទាំងមេឃុំទាំង៨មេភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី លោកយាយ លោកតា និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក ហាក់ ម៉ុងហួត បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករឮកពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត និងឯកឧត្តម វង្សី វិស្សុត ឯកឧត្តម ថោង ខុន និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពុងធំ ជូនដល់លោកយាយ លោកតា អ៊ុ ពូ មីង និងប្រជាពលរដ្ឋនៅឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

នាឱកាសនោះដែរ លោកអិបាលស្រុក ក៏បានជម្រាបជូនប្រជាពលរដ្ឋ អំពីសភាពការណ៍ថ្មីៗដែលកើតមានឡើងនៅលើពិភពលោក ដែលបាននិងកំពុងធ្វើឱ្យសន្តិសុខ និងសណ្តាប់ធ្នាប់ពិភពលោកមានការធ្លាក់ចុះ ជាពិសេសវិបត្តិនៃសង្គ្រាមរវាងអ៊ីស្រាអែល-អាមេរិក ជាមួយ អ៊ីរ៉ង់ បានធ្វើឱ្យតម្លៃប្រេង និងឧស្ម័ន្ធមានការកើនឡើង ប៉ះពាល់ដល់សេដ្ឋកិច្ច ការធ្វើដំណើរ និងជីវភាពរស់នៅរបស់ប្រជាជន។ ចំពោះសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកំពុងធ្វើការដោះស្រាយដោយមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវ។

ចំពោះបញ្ហា Scam Online៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តបង្ក្រាប និងបោសសំអាតឱ្យអស់មិនឱ្យមានទីតាំងឆបោក Scam Online នៅលើទឹកដីកម្ពុជានោះទេ និងបានបញ្ជាក់ថា សេដ្ឋកិច្ច Scam online នេះ ជាប្រភេទសេដ្ឋកិច្ចខ្មៅ មិនមានចំណូលចូលថវិការដ្ឋ និងជួយដល់សេដ្ឋកិច្ចជាតិនោះឡើយ មានតែធ្វើឱ្យមុខមាត់ និងកិត្តិយសជាតិអាប់អោនតែប៉ុណ្ណោះ។ សម្តេចបវរធិបតីបានអំពាវនាវឱ្យទាំងអស់គ្នារួមគ្នាក្នុងទស្សន:មួយ និងសកម្មភាពតែមួយ ដើម្បីចូលរួមទប់ស្កាត់ និងបោសសំអាតមូលដ្ឋាន និងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា។ គណ:រដ្ឋមន្ត្រី រដ្ឋសភា និងព្រឹទ្ធសភាក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

លោក ហាក់ ម៉ុងហួត ក៏បានផ្តាំផ្ញើដល់ពុទ្ធបរិសទ្ទ និងប្រជាពលរដ្ឋ -ត្រូវមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហា ព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ, -ត្រូវរួមកម្លាំងសាមគ្គីជាធ្លុងមួយដើម្បីចូលរួមចំណែកការពារប្រទេសពីការឈ្លានពានពីបរទេស និងរួមកម្លាំងគ្នា ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ដោយត្រូវប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងម្ចាស់ការខ្លួនឯង, -យុវជនជំនាន់ក្រោយ ត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់អំពីប្រវត្តិសាស្ត្រ ភូមិសាស្រ្តនយោបាយ និងច្បាប់អន្តរជាតិនានា ដើម្បីចូលរួមការពារអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ, ទី៤-ត្រូវចេះរៀនរស់នៅក្នុងសភាពការណ៍ថ្មី  ដោយត្រូវចេះសន្សំសំចៃ កាត់បន្ថយការចំណាយដែលមិនចាំបាច់ និងរកវិធីដាំដុះ បន្លែបង្កា និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ -សូមចូលរួមថែរក្សាសមិទ្ធផលថ្មីៗទាំងនេះឱ្យបានគង់វង្សទុកជាទ្រព្យសម្បត្តិរួម និងជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកជនទាំងអស់។ជាចុងបញ្ចប់ លោក ហាក់ ម៉ុងហួត បានប្រគេនថវិកាចំនួន៣លាន ៦៩ម៉ឺនរៀល ជូនព្រះចៅអធិការវត្តផងដែរ៕