ក្រុងកំពង់សោម៖នៅព្រឹកថ្ងៃទី២១ ខែ មេសាឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក នន់ ធូ អភិបាលរងក្រុងកំពង់សោម រួមជាមួយអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ដែលប្រជាពលរដ្ឋ អះអាងថា ជា(ភូមិគ្រិៈរបស់ លោក ថន វិរៈ)ស្ថិតក្នុងភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចូលត្រួតពិនិត្យទីតាំងខាងក្នុង និងបានចាប់មនុស្សចំនួន៣៦នាក់ ស្រី៦នាក់ជា(ជនបរទេស)ដែលគេសង្ស័យថាជាប់ពាក់ព័ន្ធស្នាក់នៅខុសច្បាប់ជាមួយនិងបទល្មើសល្បែង (អនឡាញ)។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានបញ្ជាក់ ថា ទីតាំងខាងលើជាកម្មសិទ្ធិរបស់លោក ថន វិរ: ដោយកន្លង មក ទីតាំងនេះគេតែងតែឃើញមានរថយន្ត ទំនើបៗចេញចូលយ៉ាងស្ងាត់ស្ងៀមនៅពេលយប់ ហើយទ្វារបង ដែលមាន កម្ពស់ខ្ពស់ មិនអាចមើលពីខាងក្រៅទៅខាងក្នុងឃើញនោះត្រូវបាន បិតជាប់ជាប្រចាំ។ដោយឡែក លោកថនវីរៈដែលប្រជាពលរដ្ឋអះអាងថាជាម្ចាស់ភូមិគ្រិះ ខាងលើនោះ ក៏បាន ធ្វើការ បញ្ជាក់ផងដែរតាមរយៈការឆ្លើយឆ្លងខ្សែទូរស័ព្ទនាថ្ងៃទី២១ ខែ មេសាឆ្នាំ២០២៦ថា ទីតាំងខាងលើនេះពីមុន ជាកម្ម សិទ្ធិរបស់គាត់មែន ប៉ុន្តែរគាត់បានលក់ទៅអ្នកផ្សេង យូរមកហើយ ដូចនេះការចាប់មនុស្សទាំង៣៦នាក់ មិនមានការពាក់ព័ន្ធនិងលោកឡើយ។

រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ជាផ្លូវការថា មនុស្សទាំង៣៦នាក់ដែល បានចាប់ខ្លូន ខាងលើជាពាក់ព័ន្ធទៅនិងបទល្មើសអ្វីឲ្យបានច្បាស់លាសជាផ្លូវការណ៏នៅឡើយទេ ខណៈសាធារណជនកំ ពុងរងចាំចម្លើយ? តើមានអ្វីកើត ឡើង នៅពីក្រោយភូមិ គ្រឹះដ៏ស្ងប់ស្ងាត់មួយនេះ ដោយសង្ឃឹមថា សមត្ថកិច្ច និងរកឲ្យឃើញម្ចាស់កម្មសិទ្ធិ ភូមិគ្រិះខាងលើពិតប្រាកដ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ពីព្រោះថាបើមានការ ជាប់ពាក់ព័ន្ធ និងបទល្មើសល្បែង(អនឡាយ)មែននោះ រាជរដ្ឋាភិបាលមិនលើកលែង នោះឡើយ៕

នាគសមុទ្រ




































