សហកូនបំណុលផ្ទុះការតវ៉ាផ្អើលក្រុងព្រះសីហនុខណៈអាជ្ញាសាលាដឹកនាំក្រុមការងារចុះអនុវត្តសាលដីការរបស់តុលាការកំពូល បង្គាប់ឱ្យអនុវត្តដោយស្ម័គ្រចិត្តលើ ដីទំនាស់ចំនួន២ទីតាំង

0

ខេត្តព្រះសីហនុ៖លោក អ៊ឹម សុភ័ក្រ្ត ប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២៣ ខែមេសានេះបានដឹកនាំក្រុមការងាររួមនិងអជ្ញាធរមួលដ្ឋានចុះអនុវត្តសាលដីកា លេខ : ១៦៩(ឆ)ចុះថ្ងៃ ទី២៧ ខែ ឧសភា ឆ្នាំ២០២៤ របស់តុលា ការកំពូល បង្គាប់ឲ្យភាគីសហកូនបំណុលអនុវត្តដោយ ស្ម័គ្រ ចិត្តលើទីតាំង អចលនវត្ថុដី-ផ្ទះចំនួន០២៖ ទី០១កន្លែង ទំហំ ៣២៦ ម៉ែត្រការ៉េ និង០២-អចលនវត្ថុដី-ផ្ទះ០១ កន្លែង ទំហំ ១៩១ ម៉ែត្រការ៉េ ។ទាំង០២ទីតាំងខាងលើស្ថិតនៅ(រួមគ្នា)ក្នុងក្រុម ទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្ត ព្រះសីហនុ ។ជាលទ្ធផលនៃការចុះអនុវត្តត្រូវបានផ្អាកក្រោយមានការតវ៉ាពីសំណាក់សហកូនបំណុល ដែលមានផែនការបង្កហិង្សា។

យោងតាមខ្លឹមសារសាលដីកា លេខ : ១៦៩(ឆ)ចុះថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៤ របស់តុលា ការកំពូល និងលិខិត មតក សាសន៍លេខ ០០៩/២៣ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣បានចូលជាស្ថាពរ និងមានអានុភាពអនុវត្តតាមផ្លូវច្បាប់។ត្រូវបានបង្គាប់ឲ្យឈ្មោះ  ដេង  អាង ភេទស្រី កើតឆ្នាំ១៩៥៨ ជនជាតិខ្មែរ និងប្តីឈ្មោះ អ៊ីវ សាយ កើតឆ្នាំ១៩៥៨ ជនជាតិខ្មែរមានអាស័យ ដ្ឋានស្ថិត នៅភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ និងឈ្មោះ ដេង ឪ ភេទប្រុសកើតឆ្នាំ១៩៦៩ ជនជាតិ ខ្មែរ និងប្រពន្ធឈ្មោះ ប៊ុន ដាវី កើតឆ្នាំ១៩៨២ ជនជាតិខ្មែរ មានអាសយដ្ឋានស្ថិតនៅភូមិ៣សង្កាត់លេខ ៤ ក្រុងព្រះសីហនុ.ខេត្តព្រះសីហនុ ជាសហកូនបំណុលនៃ ការអនុវត្ត ឱ្យបានជ្រាបថា៖១-បង្គាប់ឱ្យសហចុងចម្លើយ ឈ្មោះ ដេង អាង និងប្តីឈ្មោះ ស៊ីវ សាយ ប្រគល់ ដីទំហំ៣២៦ម៉ែត្រការ៉េនិងផ្ទះសង់លើដីដែលមានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ១៨០១០៤០៣-០៨៦៦ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីខេត្ត ព្រះសីហនុ មានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៣សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។និង-ឈ្មោះ ដេង ឪ និងប្រពន្ធឈ្មោះ ប៊ុន ដាវី ប្រគល់ដីទំហំ១៩១ ម៉ែត្រការ៉េ និងផ្ទះសង់លើដី ដែលមានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុលេខ១៨០១០៤០៣-០៨៦៥ ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៣សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ មកដើមចោទឈ្មោះ ហាន គាក់ ដើម្បីគ្រប់គ្រងជាម្ចាស់កម្មសិទ្ធិ ស្រប ច្បាប់។

យោងតាមខ្លឹមសាររបស់មន្ទីរសារ ការី អត្ថន័យនៃបណ្ដាំ ម្ចាស់បណ្តាំឈ្មោះ ហាន គាក់ បានប្រកាសជាឱឡារឹក ជម្រាបជូន មន្ត្រីសារការី ថា នាង ខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំមាន អចលន វត្ថុជាកម្មសិទ្ធិរបស់ខ្លួនគឺ (១)-អចលនវត្ថុ ដី-ផ្ទះ០១កន្លែង ទំហំ ៣២៦ ម២ មានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុង.ខេត្ត ព្រះសីហនុនិង(២)-អចលនវត្ថុដី-ផ្ទះ០១ កន្លែង ទំហំ ១៩១ ម២ មានទីតាំងស្ថិតនៅក្រុមទី៨ ភូមិ៣ សង្កាត់ លេខ៤ក្រុង.ខេត្តព្រះសីហនុ។ នាង ខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំបានបង្ហាញឆន្ទៈជាចុង ក្រោយនៅ ចំពោះមុខមន្ត្រីសារការី មានសេចក្តីដូចតទៅ “នាងខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំ មានកូនបង្កើតចំនួន ០៥នាក់ រួមមានឈ្មោះ (១)-ឈ្មោះ លី តេងផុក (២)-ឈ្មោះដេង វណ្ណា និង(៣)-ឈ្មោះដេង និ (៤)-ឈ្មោះដេង អាង និង(៥)-ឈ្មោះដេង ឪ ដែលតាមផ្លូវច្បាប់ កូនម្នាក់ៗមានសិទ្ធិទទួលបានចំណែកមត៌កពីនាងខ្ញុំ។ នាងខ្ញុំឈ្មោះ ហាន គាក់ជាម្ចាស់បណ្តាំបានសម្រេចចិត្ត មិនឱ្យធ្វើការបែងចែកមត៌ករបស់នាងខ្ញុំតាមច្បាប់ទេ នាងខ្ញុំសម្រេចចិត្តឱ្យធ្វើការបែងចែកមត៌ករបស់នាងខ្ញុំតាមលិខិតបណ្តាំនេះវិញ។ នាងខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំ បានសម្រេចចិត្តធ្វើសន្តតិកម្មនូវអចលនវត្ថុដី-ផ្ទះ ទាំង២កន្លែងខាងលើដែលជាកម្មសិទ្ធិរបស់ នាងខ្ញុំឈ្មោះហាន គាក់ បែងចែកជា០៣ ចំណែកស្មើៗគ្នា ឱ្យទៅ សន្តតិជនទី១ ឈ្មោះ លី តេងផុក សន្តតិជនទី២ ឈ្មោះ ដេង វណ្ណា និងសន្តតិជនទី៣.ឈ្មោះ ដេង និ ធ្វើជាកម្មសិទ្ធិ បន្ទាប់ពីនាងខ្ញុំឈ្មោះ ហាន គាក់ ជាម្ចាស់បណ្តាំទទួលមរណភាព។

សូមបញ្ជាក់ផងដែរថាកន្លងមកអាជ្ញាសាលាបានចេញសេចក្តីជួនដំណឹងនិងតម្រូវឲ្យសហកូនបំណុលអនុវត្តឲ្យបាននូវខ្លឹមសារនៃសាលដីការរបស់តុលាការកំពូល។ត្រូវរៀបចំសម្ភារៈផ្ទាល់ខ្លួនចាកចេញនិងប្រគល់អចលនវត្ថុដែលខ្លួនកំពុងគ្រប់គ្រងឱ្យទៅសហម្ចាស់បំណុលនៃការអនុវត្តឱ្យបានមុនថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៥ជាកំហិត។ក្នុងករណីលោក/លោកស្រីមិនព្រមគោរពតាមខ្លឹមសារនៃលិខិតអនុវត្តខាងលើនេះទេអាជ្ញាសាលានៅសាលាដំបូងខេត្តព្រះសីហនុមានសិទ្ធិប្រើប្រាស់អំណាចបង្ខំដើម្បីរំលាយការកាន់កាប់វត្ថុដែលជាកម្មវត្ថុរបស់សហកូនបំណុលនៃការអនុវត្តហើយធ្វើឱ្យម្ចាស់បំណុលនៃការអនុវត្តទទួលបាននូវការកាន់កាប់នោះ។មាត្រា៥២៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា អំពើដែល មិនអនុវត្តសេចក្តីសម្រេចរបស់តុលាការគឺជាបទល្មើស ព្រហ្មទណ្ឌ “បទធ្វើឱ្យបាត់ជំនឿលើសេចក្ដីសម្រេច របស់តុលាការ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ) ខែ ទៅ ៦(ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល។បញ្ជាក់អាជ្ញាសាលាមិនទទួលខុសត្រូវរាល់ការខូចខាត សម្ភារៈទាំងឡាយរបស់សហកូនបំណុលនៃការ អនុវត្ត និងតតិយជននៅក្នុងពេលអនុវត្តដោយបង្ខំឡើយ ហើយបើមានការរារាំងក្នុងនីតិវិធីអនុវត្តដោយបង្ខំយើង នឹងអនុវត្តតាមនីតិវិធីច្បាប់។

ប៉ុន្តែលទ្ធផលនៃការអនុវត្តតាម ខ្លឹមសារនៃសាលដីកាតុលាការកំពូល នាព្រឹក ថ្ងៃទី២៣ ខែ មករា ឆ្នាំ ២០២៦ ដែលដឹកនាំដោយលោក អ៊ឹម សុភ័ក្រ្ត ប្រធានអង្គភាពអាជ្ញាសាលា នៅសាលាដំបូងខេត្តព្រះសីហនុ ត្រូវបាន សហកូនបំណុលធ្វើការតវ៉ា យ៉ាងដាច់អហិង្កា ដោយបានចាក់សោររបង នឹងបានប្រមូលផ្ដុំមនុស្សជា ច្រើននាក់ មានកង់ឡានចាស់ៗនិងដបសាំង ដើម្បីក្រៀមធ្វើការតបត មកលើគណៈកម្មា ប្រសិនបើមានការួស រើតាមអំណាចសាលដីការរបស់តុលាការកំពូល៕

នាគសមុទ្រ