ប្រធានសាខា ក.ប.ប.ខេត្តបាត់ដំបង ត្រូវបានបញ្ចប់តំណែង និងលុបឈ្មោះ​ពីក្របខ័ណ្ឌ​ក្រោយផ្ទុះរឿងនាំទុរេនពីថៃ !

0

ខេត្តបាត់ដំបង៖ ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង លោក គឹម ប្រុស ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ដ្រីរាជការហើយ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញ។

ការបញ្ចប់មុខតំណែងនេះ ត្រូវគេកត់សម្គាល់ឃើញថា រដ្ខមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និមល បានធ្វើឡើងបន្ទាប់ពីមានភាពចម្រូងចម្រាសកើតឡើងជុំវិញករណីមានការនាំទុរេនពីប្រទេសថៃចូលមកលក់នៅកម្ពុជា។

ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្រ្តីដែលកាងជនខិលខូចនាំទុរេនចូលពីថៃ រដ្ឋាភិបាលគួរចាត់វិធានការ ដើម្បីព្រមានមន្ត្រីខិលខូចទាំងនោះ។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឱ្យពូកែកុហកថ្នាក់លើ និងប្រជាជន៕