រដ្ឋបាលខេត្តកំពង់ធំសហការជាមួយក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំលើកទី២ ស្តីពីព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក

0

(កំពង់ធំ) ÷ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំពិភាក្សាលម្អិតលើកទីបីស្តីពីព្រឹត្តិការណ៍ជិះកង់និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុកជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តនៅ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ធំ។

ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថាយថ្ងៃនេះគីជាលើកទីបីក្នុងកិច្ចប្រជុំពិភាក្សាលម្អិតបន្ថែមទៀត ក្នុងគោលបំណងដើម្បីឲ្យប្រាកដថាមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបីបានសហការជាមួយគ្នា នឹងមានផែនច្បាស់លាស់ព្រមទាំងមានត្រៀមលក្ខណៈរួចរាល់សំរាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលធ្វើឱ្យប្រជាជននៅខេត្តកំពង់ធំទាំងអស់មានមោទនភាពក្រៃលែងហើយជាសកម្មភាពភាពមួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាប្រាសាទសំបូរព្រៃគុហ៍កាន់តែច្រើនឡើង ។

គោលបំណងធំនៃកិច្ចពិភាក្សានេះគឺដើម្បីបង្ហាញនូវផែនដីផ្លូវជាក់លាក់មួយ ច្បាស់លាស់ព្រមទាំងកិច្ចការទទួលខុស ត្រូវរបស់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរវប្បធម៌ មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាល អាជ្ញាធរសំបូរព្រៃគុហ៍ ក្រុមការងារសសយក កងកម្លាំងមានសមត្ថកិច្ចដើម្បីធ្វើយ៉ាងណាអោយដំណើរការកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ។

ឯកឧត្ដម ហាន កុសល លើកឡើងថាការប្រជុំថ្ងៃនេះដើម្បីបង្ហាញពីភាពច្បាស់លាស់នៃអង្គភាពពាក់ព័ន្ធក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស ទីកន្លែងសម្ភារៈថវិកា សំរាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

សូមជម្រាបថាកម្មវិធីនេះប្រព្រឹត្តទៅនៅ
ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០២៦ ដោយបានបែងចែកពេលវេលាជួបជុំ
១. ម៉ោង ៤. ៣០ នាទីព្រឹក ជួបជុំកីឡាករកីឡាការិនី រត់ឆ្លងឧបសគ្គចម្ងាយ ៤២គម ចេញពីគល់ស្ពានចាស់ស្ទឹងសែនទៅសំបូរព្រៃគុហ៍
២. ម៉ោង៥ព្រឹក ប្រជុំកីឡាករកីឡាការិនីជិះកង់ចេញពីគល់ស្ពានចាស់ស្ទឹងសែនចម្ងាយ៣២ គមទៅប្រាសាទសំបូរ
ព្រៃគុក។
មហាព្រឹត្តិការណ៍នេះបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ÷
– លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
– ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍
– ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ
– ឯកឧត្តម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុហ៍

សូមបញ្ជាក់ថាព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ មានឈ្មោះថា ” ផ្លូវឆ្ពោះទៅរាជធានីឥសានបុរៈចេនឡាមុនសម័យអង្គរ ” ប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៦ ខាងមុខនេះដែលមានអ្នកចូលរួមជាងពីរពាន់នាក់ ដោយធ្វើដំណើរពីស្ពានចាស់ក្នុង ទីរួមខេត្តកំពង់ធំឆ្ពោះទៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដែលមានទីតាំងបញ្ចប់នៅប្រាសាទជ្រៃ។

Oplus_16908288