ខេត្តព្រះសីហនុ៖ករណីនេះបានកើតឡើងតាំងថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ទើបកម្លាំងអាវុធ ហត្ថខេត្តព្រះសីហនុក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កង យោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ :អភិបាលខេត្តព្រះសីហនុ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការ ស្រាវជ្រាវ និងឈានដល់ការបង្ក្រាប និងចាប់ក្រុមជនល្មើសជនជាតិចិនបានចំនួន០៣នាក់ ជនជាតិខ្មែរ ម្នាក់នៅចំណុចកាស៊ីណូ«ស៊ីងហោភីក»ស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ក្រុងព្រះសីហនុខេត្ដព្រះសីហនុ និងផ្ទះ វីឡាមួយកន្លែងស្ថិតក្នុងភូមិ៥សង្កាត់លេខ៤ក្រុងព្រះសីហនុខេត្ដព្រះសីហនុ។និងបានរំដោះជនរងគ្រោះ ជន ជាតិចិន ត្រឡប់មកវិញជាមួយរងរបួសពេញខ្លួន និងយ៉ាងធ្ងន់ធ្ងរ។

ជនសង្ស័យចំនួន៤នាក់ មានចិនចំនួន៣នាក់ និងខ្មែរម្នាក់ រួមមាន៖
*ទី១៖ ឈ្មោះ LAN HUAI MIN អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរប រមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។*ទី២៖ ឈ្មោះ SHIY INGYA អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរប រមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។*ទី៣៖ ឈ្មោះ ZHENG XIANG ZHU អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរប រមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។*ទី៤៖ ឈ្មោះ ជា ជ័យជេស្ដា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ចំណែកជនរងគ្រោះមានឈ្មោះ HUANG ZEWEI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (រងរបួសធ្ងន់ធ្ងរ និងមានរបួស ពេញខ្លួន)។

វត្ថុតាងដែលដកហូតរួមមាន៖ផ្លាកលេខរថយន្ដលេខ ភ្នំពេញ 2BA-9099 ចំនួន១.គូខ្នោះដៃចំនួន៧គូ.ដែកចុងស្រួចចំនួន១. ដែកទីបមូល ប្រហែល ២.៥ម៉ែត្រ ចំនួន១- ដង្កាប់ចំនួន១- ស្នាប់ដៃចំនួន២- ខ្សែកៅស៊ូចំនួន១- កូនកាំបិតចំនួន១- វិទ្យុទាក់ ទងចំនួន២គ្រឿង- កន្សែងតូចចំនួន២ (ប្រឡាក់ឈាម)- វាំងននចំនួន១ (ប្រឡាក់ឈាម) – ស្រោម ខ្នើយចំនួន១ (ប្រឡាកឈាមសម្រាប់រុំមុខ) – តង់កៅស៊ូពណ៌ខៀវ (ប្រឡាក់ឈាម) – ដែកជើងតុពណ៌មាសចំនួន១ (បាក់)-វ៉ាលីពណ៌ខ្មៅ ចំនួន១ -ទូរសព្ទដៃចំនួន៦គ្រឿង- លិខិតឆ្លងដែនជនជាតិខ្មែរចំនួន១- លិខិតឆ្លងដែនជន ជាតិចិនចំនួន១- និងលិខិតឆ្លងដែនជនជាតិឡាវចំនួន១។

ករណីខាងលើនេះ គឺជនសង្ស័យមានការរៀបចំគម្រោងទុកជាមុន (មានអង្គការចាត់តាំង) ដោយក្នុងប្រតិបត្ដិការនោះ គឺជនសង្ស័យមានគ្នាប្រហែល ៧ទៅ ៨នាក់ ជនជាតិចិន ហើយក្នុងចំណោម ជនសង្ស័យនោះ គឺមានម្នាក់ជាមិត្ដភក្ដិរបស់ជនរងគ្រោះ ដោយដឹងពីស្ថានភាពរបស់ជនរងគ្រោះច្បាស់លាស់ និងបានរៀបចំសម្ភារធ្វើសកម្មភាព ដូចជា ខ្នោះដៃ វ៉ាលី ឧបករណ៍ធ្វើទារុណកម្មជាដើម ជាពិសេសរថយន្ដ និងផ្ទះសម្រាប់ធ្វើសកម្មភាព (រថយន្ដ៣គ្រឿងទុកផ្លាស់ប្ដូរគ្នា)។បន្ទាប់ពីរៀបចំគម្រោងរួចរាល់ ជនសង្ស័យ ដែលជាមិត្ដភក្ដិរ បស់ជនរងគ្រោះ បានហៅជនរងគ្រោះមកកាស៊ីណូមួយកន្លែងម្ដុំតោ២។ បន្ទាប់ពីជនរង គ្រោះបានទៅដល់ ជនសង្ស័យក៏បាននាំជនរងគ្រោះឡើងទៅជាន់ទី១ រួចក៏បានធ្វើសកម្មភាពចាប់ចងរង គ្រោះតែម្ដង ដោយគ្នារបស់គេចំនួន៤នាក់ ក្លែងបន្លំធ្វើជាសមត្ថកិច្ចប៉ូលីសចិនថា ជនរងគ្រោះបានប្រព្រឹត្ដបទ ល្មើស ត្រូវបានប៉ូលីសចិនចាប់ខ្លួន និងបានចាប់វាយខ្នោះដៃ និងចងជើងជនរងគ្រោះ ដាក់ចូលក្នុងវ៉ាលីធំ ពណ៌ខ្មៅ រួចក៏រុញវ៉ាលីនោះចេញពីកាស៊ីណូ សំដៅទៅផ្ទះវីឡាធ្វើសកម្មភាព ដោយប្រើប្រាស់រថយន្ដចំនួន ៣គ្រឿង ផ្លាស់ប្ដូរពីមួយទៅមួយ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបានធ្វើទារុណកម្មលើជនរងគ្រោះ ជំរិតយក ប្រាក់បានចំនួន៥ម៉ឺនដុល្លារ។ក្រោយមកជនសង្ស័យបានបើករថយន្ដម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-4899 យកជនរងគ្រោះទៅភ្លុងចោលនៅចំណុចភូមិស្មាច់ដែង សង្កាត់រាម ក្រុងព្រះសីហនុ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបាននាំយកមកកាន់ការិយាល័យជំនាញដើម្បីបន្តនិតីវិធី បញ្ជូន ទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕នាគសមុទ្រ





































