គម្រោងដេញថ្លៃសាងសង់លូមូលរំដោះទឹកមានការបែងចែកលុយថ្លៃទឹកតែគ្នានៅស្រុកចន្រ្ទា

0

ខេត្តស្វាយរៀង៖ បើតាមរបាយការណ៍កិច្ចប្រជុំដេញថ្លៃរបស់រដ្ឋបាលឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង មានការដេញថ្លៃលើគម្រោងកិច្ចសន្យា សាងសង់លូមូលរំដោះទឹក បានដំណើរការតាមនីតិវិធី ប៉ុន្តែ មានការបែងចែកលុយថ្លៃទឹកតែគ្នា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
បើយោងតាមគណះកម្មការប្រកាសគម្រោងដេញថ្លៃមាន
រដ្ឋបាលឃុំសំរោង សាងសង់លូមូលរំដោះទឹក ប្រវែង ៣៩០ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ១២៩.៣០០.០០០រៀល មានក្រុមហ៊ុនបានដាក់ដេញថ្លៃ៤ និងទទួលបាន៤ស្រោមសំបុត្រ
១.អ្នកដេញថ្លៃ ម៉ៅ សុជាតិ ក្រុមហ៊ុន សុវណ្ណបញ្ញាដាក់ដេញថ្លៃក្នុង តម្លៃ ១២៤.៨០០.០០០រៀល
២.អ្នកដេញថ្លៃ សាត មករា ក្រុមហ៊ុន ញ៉ែម សុធាវុធ ដាក់ដេញថ្លៃក្នុងតម្លៃ ១១៩.៣៤០.០០០រៀល
៣.អ្នកដេញថ្លៃ លី ភួន ក្រុមហ៊ុន សហគ្រាសសំណង់លីភួន ដាក់ដេញថ្លៃ ១២១.៦៨០.០០០រៀល
៤,អ្នកដេញថ្លៃ ធឹម ប៊ុនថាន ក្រុមហ៊ុន ប៊ុនថានសំណង់កូនខ្មែរ ឯ.ក
ដាក់ដេញថ្លៃ ក្នុងតម្លៃ ១១៩,២៦២,០០០រៀលដែលគណះកម្មការលទ្ធកម្មសម្រេចយក ក្រុមហ៊ុនដាក់តម្លៃទាបជាងគេអាចទទូលយកបាន ហើយក៏មានក្រុមហ៊ុនច្រើនដែលបានចូលរួមដាក់ដេញថ្លៃ ដោយមិនបានដាក់ដេញដែរ នឹងមានក្រុមហ៊ុនមួយចំនួនទៀតដែលគេដើរចរចាអោយចាំយកលុយថ្លៃទឹកតែ។
ក្រុមអ្នកដើរដេញថ្លៃនិយាយថា ការដេញថ្លៃរបៀបនេះមានការបោះលុយថ្លៃទឹកតែ ហើយសង្ស័យប្រហែលជា ក្រុមហ៊ុន ប៊ុនថានសំណង់កូនខ្មែរ ឯ.ក ជាអ្នកម្ចាស់ខ្ទង់ប្រាក់ចំណាយ ទៅអោយក្រុមហ៊ុនជាច្រើនទៀតដែលបានមកចូលរួមឈរមើល និងរក្សាភាពស្ងៀមស្ងាត ហើយបង្ហាញថា មានតម្លាភាព ជាលទ្ធផល ដែលពលរដ្ឋចង់បាន ហើយ ពួកគាត់ប្រឹងតាមដានពេលក្រុមហ៊ុនចុះធ្វើផ្លូវដោយផ្ទាល់ ដើម្បីឲ្យក្រុមហ៊ុនធ្វើការប្រយត្ន័ប្រយែង កុំឲ្យមានពាក្យថា ធ្វើហើយ ដកគ្រឿងចក្រចេញខូច ស្ទះទឹកហូររួច កុំឲ្យមានការរិះគន់ដូចមុនថា សាងសង់លូមូលរំដោះទឹក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ឆាប់ខូច ធ្វើអត់ស្ដង់ដាខ្វះបច្ទេកទេស គឺតាមរយការដេញថ្លៃចែកលុយថ្លៃទឹកតែ សាងសង់លូមូលល្អស្អាត។
ពលរដ្ឋសំណូមពរអោយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មេត្តា ដាក់មន្ត្រីជំនាញចុះត្រួតពិនិត្រតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំក្រុមហ៊ុនដែលទទូលបានគម្រោង ធ្វើមិនបាន និងធ្វើមិនត្រូវតាមស្តង់ដា បច្ចេកទេស  និងមិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង៕គ្រូឡាញ់