ខេត្តឧត្តរមានជ័យ: ស្រុកបន្ទាយអំពិល_ថ្ងៃសុក្រ_ទី០៥_ខែធ្នូ_ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់លោករសេនីយ៍ទោ រុន រ៉ាឌី អធិការនគរបាលស្រុកបន្ទាយអំពិល ចាត់កម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ ដឹកនាំដោយ លោកវរសេនីយ៍ទោ អៀត
អឿប ឋានៈ អធិការរង ចុះបង្ការបង្ក្រាប ស៊ើបអង្កេត លើករណីជីកកកាយ ស្ថានីយបុរាណ(ផ្នូរបុរាណ) ស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ក្នុងនោះផងដែរយើងបានជួបជាមួយប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីទីតាំង ឲ្យចូលរួមសហការ នៅពេលឃើញមានគេជីកកាយ លើផ្នូរបុរាណ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ។ដោយ៖ភ្នំដងរ៉ែក






































