លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

0

(កំពង់ធំ)÷លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្តកំពង់ធំ ជាប្រធានទីបញ្ជាការស្រាលខេត្តកំពង់ធំ សហការជាមួយលោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានដឹកនាំកម្លាំងចម្រុះចំណុះឱ្យទីបញ្ជាការស្រាលឈរជើងនៅឃុំផាត់សណ្តាយ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចកោះបឹងស្រែ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោក ហួនផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា សហការណ៍ជាមួយមន្រ្តីឧទ្យានុរក្សបរិស្ថានបាឡត ចុះប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុចបាឡតតូច ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលេី ដឹកនាំមន្រី្តជាប់កិច្ចសន្យា សហការជាមួយកំលាំងទីបញ្ជាការស្រាល ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រាបបទល្មេីជលផល តាមបណ្តោយដងស្ទឹងសែន នៅចំណុចអូវ៉ាយសំបួរ  កោះតាហែម ពាមក្រែង ក្នុងភូមិសាស្ត្រឃុំក្តីដូង រហូតដល់អន្លង់ក្របៅស្រោង ស្ថិតក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។ តាមការពិនិត្យជាក់ស្ដែងឃេីញថាប្រជានេសាទប្រកបមុខរបរដោយអួនអូសដៃជាធម្មតាមិនមានការដាក់កាំងកាត់ទទឹងស្ទឹងនោះទេ។

ជាក់ស្ដែងជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើសបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន២របាំង ប្រវែង ៥២៥ម៉ែត្រ ទ្បុកចំនួន០៦គ្រឿង លប/លូចំនួន៨មាត់បង្គោលចំនួន២៧៨ដើម ចាក់លែងត្រីចម្រុះទម្ងន់១០គីឡូក្រាមចូលទន្លេវិញ និងមធ្យោបាយសរុបចំនួន៩គ្រឿង និងប្រើប្រេងឥន្ធនៈអស់ចំនួន៣៧០លីត្រ៕