លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ថ្លែងអំណរគុណ អ្នកឧកញ៉ាទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ីគ្រុប

0

ខេត្តកោះកុង៖អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ដែលបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើន ដែលសប្បុរជនចូល រួមឧបត្ថម្ភតាមរយះអ្នកឧកញ៉ា មកចូលរួមចំណែកឧបត្ថម្ភដោះស្រាយ ដល់កងកម្លាំងប្រចាំការឈរជើងជួរមុខ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹកនៅទីជម្រកសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តកោះកុង។

ជាមួយគ្នានេះលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្ត ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី គ្រុបដែលបាននាំយកអំណោយឧបត្ថមដល់ កងកម្លាំង ប្រចាំការឈរជើងជួរមុខនិងប្រជាជនភៀសសឹក ក្នុងភូមិសាស្ត្រខេត្តកោះកុង៕

នាគសមុទ្រ