អភិបាលខេត្តសៀមរាបចុះមើលផ្លូវមួយខ្សែនៅមុខតុលាការខេត្តសៀមរាបមានបណ្តោយ២០០០ម៉ែត្រ

0

សៀមរាប: ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ នេះ បានចុះមើលផ្លូវមួយខ្សែនៅមុខតុលាការខេត្តសៀមរាប មានបណ្តោយ២០០០ម៉ែត្រ ទទឹង៨ម៉ែត្រ បានកសាងរួចនៅថ្ងៃទី៥នេះ ហើយតាមការស្នើរសុំពីប្រជាពលរដ្ឋ បានចំណាយថវិកាអស់ចំនួន ២១១៦៦០ដុល្លារ ថវិកាទាំងអស់នេះ បានឯកឧត្តមប្រាក់ សោភ័ណ ជួយថវិកាផ្ទាល់ខ្លួនចំនួន៣០០០០ដុល្លារ និងថវិកា មន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋ បានចូលរួមចំនួន ១២២៧៧ដុល្លារ និងថវិកា ឯកឧត្តមអ្នកឧកញសៀង ណាំ អ្នកតំណាងរាស្ត្ររកសៀមរាប ចំនួន១៦៩៣៨៣ដុល្លារ។

ក្នុងនាមប្រជាពលរដ្ឋសូមថ្លែងអំណរគុណឯកឧត្តមសៀង ណាំ និងឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប ដែលឯកឧត្តមតែងតែមានការយកចិត្តទុកដាក់សុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនិងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍក្នុងខេត្តមានការរីកចម្រើនជាបន្តបន្ទាប់៕