តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត នាំយកថវិកា ឧបត្ថម្ភជូនមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

0

កំពង់ធំ÷ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

លោកវរសេនីយ៍ឯក រឹម ធីរ៉ាន់ នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាកព្យាបាលជំងឺ ( ទឹកនោមផ្អែម) ។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងខេត្តកំពង់ធំ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជានិច្ចកាល ថ្នាក់ដឹកនាំតែងតែគិតគូ អំពីសុខទុក្ខ សុខុមាលភាព និងការអនុវត្តតួនាទី/ភារកិច្ច របស់បងប្អូនកងកម្លាំងជាប្រចាំថ្ងៃទូទាំងខេត្តកំពង់ធំ។

បន្ថែមលើមតិសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានថ្លែងចូលរួមរំលែកនូវការលំបាកជាមួយក្រុមគ្រួសារអ្នកជំងឺ  និងណែនាំត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យល្អប្រពៃ តាមរយៈការរស់នៅស្អាត បរិភោគស្អាត មានអនាម័យជាប្រចាំថ្ងៃ ពិសារម្ហូបអាហារ ណាជំនួយដល់សុខភាព ពិសារឱសថ ឱ្យបានទៀងទាត់ តាមណែនាំរបស់គ្រូពេទ្យ សម្រាកគ្រប់គ្រាន់ ព្យាយាមហាត់ប្រាណពង្រឹងកាយសម្បទា ដើម្បីសុខភាពលោកបានល្អប្រសើរ ឡើងវិញ ។

លោកស្នងការរង បានផ្ដាំផ្ញើដល់ក្រុមគ្រួសារអ្នកជំងឺសូមកុំព្រួយបារម្ភចំពោះការងារជាប្រចាំថ្ងៃនៅក្នុងអង្គភាព បើមានបញ្ហាប្រឈមអ្វីមួយ សូមរួសរាន់ទំនាក់
ទំនងមកថ្នាក់ដឹកនាំ ដើម្បីអង្គភាព មានមូលដ្ឋានជួយអន្តរាគមន៍ ដោះស្រាយជូន រូបលោកបានទាន់ពេលវេលា ។

ជាមួយគ្នានោះដែរ លោកបានឧបត្ថម្ភ ថវិកាមួយចំនួនដល់អ្នកជំងឺ ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយបញ្ហាជាប្រចាំថ្ងៃផងដែរ។

លោកស្រី ស៊ន សុផល ត្រូវជាភរិយាលោក រឹម ធីរ៉ាន់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលបានចាត់តំណាងចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួនដល់ក្រុមគ្រួសារលោកស្រី នាឱកាសនេះនិងគោរពជូនពរ ជូនចំពោះថ្នាក់ដឹកនាំ លោក លោកស្រី សូមជួបប្រទះតែពុទ្ធពរ ទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ K D