កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈ អភិបាលខេត្តកំពង់ធំ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីសំណេះសំណាល និងជូនដំណេីរយោធិន នៃកងរាជអាវុធហត្ថទេីបជ្រេីសរេីសថ្មី (ជាប់ស្ថាពរចំនួន២២នាក់) ដេីម្បីបញ្ជូនទៅរៀននៅវិទ្យាស្ថានកងរាជអាវុធអាថ៌កំបូលរាជធានីភ្នំពេញ កម្មវិធីនេះប្រព្រឹត្តនៅបរិវេណបញ្ជាការដ្ឋានកងរាជ
អាវុធហត្ថខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ។
ក្រោយពីស្ដាប់របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំរួចមកឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណ:សម្បត្តិ (ជាប់ជាស្ថាពរចំនួន២២នាក់)ក្នុងការប្រឡងហើយត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌ កងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលនឹងត្រូវបានជូនដំណើរទៅរៀននៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល រាជធានីភ្នំពេញនៅពេលនេះ ។
ឯកឧត្តមបានបញ្ជាក់ថា ការធ្វើកំណែទម្រង់កងទ័ព ក៏ជាគោលដៅក្នុងយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅធ្វើឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប មានការរៀបរយ មានវិជ្ជាជីវ: មានសមត្ថភាព ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់ក្នុងបរិបទនៃការអភិវឌ្ឍន៍បច្ចេកវិជ្ជា និងស្ថានការណ៍ពិភពលោក ។ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយភាពកក់ក្តៅនិងទំនុកចិត្តពីប្រជាពលរដ្ឋ។
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈ អភិបាលខេត្តកំពង់ធំក៏បានផ្តាំផ្ញើដល់យោធិនទើបជ្រើសរើសថ្មី ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី/ភារកិច្ច បំពេញបេសកកម្មឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ ក្នុងការជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ)ចំនួន២២នាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ក៏ឧបត្ថម្ភជាថវិកាកនុង១នាក់ ទទួលបាននូវថវិកាចំនួន៤០ម៉ឺនរៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្
នី





































