ឧត្តរមានជ័យ៖ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង បានដាក់ចេញនូវបទបញ្ជា និងវិធានការសំខាន់ៗជាច្រើនដល់មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលក្រុងនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦។
ក្នុងនោះ លោកអភិបាលក្រុង បានសង្កត់ធ្ងន់ឱ្យសាលាសង្កាត់ ប៉ុស្តិ៍នគរបាល និងមណ្ឌលសុខភាព ត្រូវបើកទ្វារបម្រើសេវាជូនប្រជាពលរដ្ឋជាធម្មតា ដោយស្មៀន និងមន្ត្រីពាក់ព័ន្ធត្រូវមកបំពេញការងារជុំគ្នានៅសាលាសង្កាត់រៀងរាល់ថ្ងៃធ្វើការ និងបានហាមដាច់ខាតការយកការងាររដ្ឋបាលទៅធ្វើនៅផ្ទះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ។
សកម្មភាព និងបទបញ្ជាទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលក្រុងសំរោង ក្នុងការរួមសុខរួមទុក្ខ និងបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ដើម្បីធានាបាននូវសុខសន្តិភាព និងស្ថិរភាពនៅក្នុងមូលដ្ឋានទាំងមូល៕ដោយ៖ភ្មំដងរ៉ែក




































