អភិបាលស្រុកស្ទោង ណែនាំអាជ្ញាធរឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពលរដ្ឋ ដែលមានពិការភាពនិងងាយរកហានិភ័យ

0

K D

កំពង់ធំ÷ អភិបាលស្រុកស្ទោង ណែនាំអាជ្ញាធរឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពលរដ្ឋដែលមានពិការភាព និងងាយរកហានិភ័យ លោកសាយ គឹមឡម បានធ្វើការណែនាំដូច្នេះក្នុងឱកាសដែល លោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ទៅចែកជូនពេលពលរដ្ឋមានពិការភាព និងងាយរងហានិភ័យនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះលោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ព្រមទាំងសហការីដែលបាន ឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ហួសគណនា ដល់អាជ្ញាធរស្រុកស្ទោង សម្រាប់ចែកជូនបន្តដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសបងប្អូនជនភៀសសឹក គ្រួសារវីរៈកងទ័ព ពលរដ្ឋងាយរងហានិភ័យប្រជាពលរដ្ឋដែលមានពិការភាពកន្លងមក និងដូចក្នុងឱកាសនេះជាតឹកតាងស្រាប់។

ជាមួយនេះផងដែរលោក សាយ គឹមឡម បានអំពាវនាវពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវរស់នៅប្រកបដោយអនាម័យបីល្អ ថែរក្សាសុខភាពឱ្យបាខ្ជាប់ខ្ជួន ធ្វើលំហាត់ប្រាណឱ្យនានទៀងទាត់ជាប្រចាំ ជាពិសេសត្រូវ ចូលរួមអភិរក្សធនធានធម្មជាតិមច្ឆជាតិ និងចៀសឱ្យផុតពីការនេសាទខុសច្បាប់គ្រប់រូបភាពទាំងអស់ដើម្បីសុខសុវត្ថិភាព និងចាកឆ្ងាយពីទោសទ័ណ្ឌច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ពលរដ្ឋដែលទទួលបានអំណោយនៅក្នុងឱកាសនេះមានចំនួន ២០គ្រួសារ ដែលក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ១បេ គ្រឿងឧបភោគបរិភោគព្រមទាំងសំលៀកបំពាក់មួយចំនួនផងដែរ ពិសេសមានការចែកអំណោយជាសំលៀកបំពាក់ គ្រឿងឧបភោគបរិភោគដល់កុមារនៅក្នុងឃុំថែមទៀត។