អភិបាលខេត្តកំពង់ចាម ប្រគល់ត្រីឆ្អើ និងអំណោយផ្សេងៗ ជូនដល់វីរកងទ័ពជួរមុខ នៃកងពលតូច អន្តរាគមន៍លេខ៨ ទិសទី១ ប្រាសាទព្រះវិហារ

0

K D
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញប្រគល់ត្រី ឆ្អើ រួមជាមួយគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនដល់វីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ដែលកំពុងការពារដែនអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ទិសទី១ ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ពិធីនេះបានធ្វើឡើង នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាទឹកចិត្តដ៏ ថ្លៃថ្លារបស់បងប្អូន ប្រជាពលរដ្ឋ និងសប្បុរសជនដែលបានចូលរួម ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រគល់ជូន ដល់វីរកងទ័ពនៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ ដែលជាដំណាក់កាល បន្តបន្ទាប់នៃការគាំទ្រដល់សមរភូមិមុខ ដោយបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការ លះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជាយើង ។

គួរបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម ប្រគល់ជូនដល់វីរកងទ័ពនៃកងពលតូច អន្តរាគមន៍លេខ៨នាពេលនេះ មានចំនួន ៧មុខ ដូចជា ត្រីឆ្អើ ចំនួន ១៥០០ចង្កាក់ អង្ករ ៥តោន មី កំប៉ុង ១០០កេស ភេសជ្ជៈ ៥០កេស បាយក្តាំង ២០០កញ្ចប់តូច នំប៉័ងស្រួយ ១២០កញ្ចប់ អំបុក ៣០០កញ្ចប់ និងថវិកាចំនួន ១០លានរៀលផងដែរ ៕