កំពង់ធំ÷ នៅថ្ងៃថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពីវិធានការការពារជំងឺមិនឆ្លង និងសហគមន៍មានភាពធននិងអាកាសធាតុ ព្រមទាំងសុវត្តិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពលោក វណ្ណៈ សោភានិត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុក លោកស្រី មន្ត្រីក្រុមប្រតិបត្តសាខា មន្ត្រីអនុ
សាខា ជូនដល់លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សសរុបចំនួន១.៤៦០ នាក់ ស្រីចំនួន៤៩០ នាក់ នៅក្នុងវិទ្យាល័យកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនេះផងដែរលោក វណ្ណៈ សោភានិត ប្រធានអនុសាខាក៍បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនដល់លោកគ្រូអ្នកគ្រូ យុវជនកាកបាទក្រហម សិក្សានុសិស្ស ដែលមានវត្តមានទីនេះទាំងអស់សូមមានសុខភាពល្អ និងសម្រេចរាល់ភារកិច្ច។
លោកស្រី ឡេង សុឃីម នាយិការងសាខាបានលើកយកគោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា សិក្សានុសិស្សទាំងអស់យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ចូលរួមទប់ស្កាត់និងការពារផ្ដោតទៅលើជំងឺឆ្លងដូចជាជំងឺ ជំងឺអេដស៍ ជំងឺរបេង ដែលកំពុងបន្តកើតជារៀងរាល់ថ្ងៃ។
លោកស្រី ឡេង សុឃីម មានប្រសាសន៍បន្តទៀតថា ដើម្បីឱ្យសហគមន៍មានសុខភាពល្អយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង៤ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម ប្រៃ និងខ្លាញ់ជាដើម ស្របតាមទិសស្លោក”ស្រឡាញ់ខ្លួនស្ងួនចំណី”។ ដើម្បីឱ្យសហគមន៍មានភាពធន់និងអាកាសធាតុសូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយ ដូចជា÷ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិច ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ មិនដុត ឬកប់សំបកដបជ័រក្នុងដី ផ្សព្វផ្សាយបន្ថែមអំពីអត្ថប្រយោជន៍នៃការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ការជួយសង្រ្គោះបឋម ព្រមទាំងសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕ K D





































