លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំ”ពង្រឹងជំនាញការងារនគរបាលព្រហ្មទណ្ឌ”

0

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ”ពង្រឹងជំនាញការងារនគរបាលព្រហ្មទណ្ឌ”។ ដោយមានការចូលរួមពីៈ លោកស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក លោកស្រីនាយ នាយរងការិយាល័យ លោក លោកស្រី នាយផ្នែកចំណុះការិយាល័យព្រហ្មទណ្ឌ លោក អធិការរង ទទួលការងារព្រហ្មទណ្ឌ នៃអធិដ្ឋាននគរបាលក្រុង-ស្រុក ។ពិធីនេះធ្វើនៅសាលប្រជុំតូច(អគារវីឡា)៕