បន្ទាយមានជ័យ៖ដេីម្បីទប់ស្កាត់បទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំ ដាក់ចេញផែនការត្រួតពិនិត្យជនបរទេសឆ្លងកាត់ខេត្តបន្ទាយមានជ័យ ។
ឯកត្តម អភិបាលខេត្ត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់គោលដៅត្រួតពិនិត្យ២៤ម៉ោងលេី២៤ម៉ោង រាល់ជនបរទេសដែលឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ ត្រូវពិនិត្យឯកសារពាក់ព័ន្ធរបស់ជនបរទេសទាំងអស់នោះ បេីចូលមកបម្រេីការនៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវសួរព័ត៌មានពាក់ព័ន្ធកន្លែងបំពេញការងារនៅទីតាំងណា ត្រូវមានការធានាពីម្ចាស់ក្រុមហ៊ុន ឬសហគ្រាស ដេីម្បីធានាឱ្យបាននូវបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។
សូមបញ្ជាក់ផងដែរថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនូវផែនការយ៉ាងមុតស្រួច ក្នុងការបង្ក្រាបប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡា ញទូទាំងប្រទេស ក្នុងនោះរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការបន្ថែមនៅទីតាំងត្រួតពិនិត្យគ្រប់ច្រកល្ហក ត្រួតពិនិត្យជនបរទេសឆ្លងកាត់ចូលមកខេត្តបន្ទាយមានជ័យ ៕ដោយ៖ឃិន គន្ធា






































