កំពង់ចាម: សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន នៅសាលាសន្សំកុសល ស្ថិតក្នុងភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានជាច្រើនរូប ទៀត។
ស្ថិតក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងក្រុមគ្រួសារ បានថ្វាយគ្រឿងសក្ការៈបូ ជា ផ្កាភ្ញី ទៀនធូប ថ្វាយព្រះពុទ្ធរូប និងធ្វើបទនមស្សការ ព្រះរតនត្រ័យ និងសមាទានសីល និមន្ត ព្រះសង្ឃ ចំនួន ៥ អង្គ ស្វាធ្យាយចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សេរីសួស្តីមហាបវរប្រសើរ ដើម្បី ឧទ្ទិសកុសលផលបុណ្យជូនដល់មាតាបិតា ជីដូនជីតា និងញាត្តិការទាំងប្រាំពីរសណ្តានដែលលោ កបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងឧទ្ទិកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរៈ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិត ការពារជាតិ មាតុភូមិ ក្នុងសម័យ សង្គ្រាមផងនោះ សូមបានយោងយិត ទៅចាប់បដិសន្ធិ ក្នុងឋានបរមសុខ កុំបីឃ្លាងឃ្លាតដោយ ប្រការណាមួយឡើយ។
បន្ទាប់ពី ព្រះសង្ឃបានប្រសិទ្ធពរជ័យ សូមទស្សបារមី វត្ថុស័ក្កសិទ្ធិ ទេវតាថែរក្សាក្នុងលោក សូម ជួយគាំពារថែរក្សាការពារ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ បុត្រាបុត្រី រួមទាំង ថ្នាក់ដឹកនាំទាំងអស់ ឈ្នះអស់មាសត្រូវ សុខភាពមាំមួន ដើម្បីជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា និង ដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា អោយកាន់តែមានភាព រីកចម្រើនតរៀងទៅ ជាមួយគ្នានេះដែរសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងក្រុមគ្រួសារ ក៏បាន ប្រគេននូវទេយ្យវត្ថុជាច្រើនមុខ និងឧបត្ថមថវិកាដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕






































