ខេត្តព្រះសីហនុ៖យោងតាមការប្រាប់ឲ្យដឹងរបស់មន្រ្តីជាន់ខ្ពស់កងទព័ជើងទឹកកម្ពុជា បើគ្មានការកែប្រែ នៅព្រឹកថ្ងៃទី០៦ខែមេសា ឆ្នាំ ២០២៦នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន ០២ គ្រឿង នឹងចូលចតកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ០៣ថ្ងៃ គឺពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០២៦។

នាវាទីមួយឈ្មោះ SOVERSHENNYY លេខ 333 ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក SHMAGIN Artem។នាវាទីពីរឈ្មោះ REZKIY លេខ 343 ដឹកនាំដោយមេបញ្ជាការនាវា លោក វរនាវីឯក KOVALEV

ប្រតិភូនាវាដឹកនាំដោយលោក វរនាវីឯក GAEVOY Andrei ប្រធានក្រុមនាវាកងទ័ពជើងទឹករុស្ស៊ី មាននាវិកសរុបចំនួន 262 នាក់ ក្នុងនោះតាមគម្រោងប្រតិភូ ក៍នឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយ៖-ឯកឧត្តម ប្រធានអគ្គនាយកកំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ!-ឯកឧត្តម អភិបាលខេត្តព្រះសីហនុ!-លោក អភិបាលក្រុងព្រះសីហនុ!-ឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម។-ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ។ ក្រៅពីនេះក៍មានកម្មវិធីលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម៕នាគសមុទ្រ




































