ខេត្តព្រះសីហនុ៖របាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង យោធពលខេម រភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ។នៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ កម្លាំង អាវុហ្ថត ខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុច សណ្ឋា គារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជាលទ្ធផលជនល្មើសជាជនជាតិចិន ជនជាតិវៀតណាម និងខ្មែរសរុប២២នាក់ត្រូវបានចាប់ខ្លួន ដកហូតថ្នាំញៀន សារធាតុផ្សំជាង២០០គីឡូក្រាម ព្រមទាំងវត្ថុ តាង និងសម្ភារជាច្រើនទៀត។ជនសង្ស័យចំនួន២២នាក់នោះរួមមាន ជនជាតិចិន ចំនួន១៨នាក់ (ស្រី៣នាក់), ជនជាតិវៀតណាម ចំនួន១នាក់ (ស្រី) និងជនជាតិខ្មែរ ចំនួន៣នាក់ (ស្រី១នាក់)។

វត្ថុតាងដកហូតបាន រួមមាន៖ទី១-ហេរ៉ូអ៊ីន (HEROINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៨៦០.២៩ ក្រាម។ .ទី២កូកាអ៉ីន (COCAINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៤២៧.៣០ ក្រាម.ទី៣ កេតាមីន (KETAMINE) ចំនួន៤គីឡូ ទម្ងន់សុទ្ធ ៥២៤.២៤ ក្រាម .ទី៤ មេតំហ្វេតាមីន (METAMPHETAMINE) ចំនួន១៦គីឡូ ទម្ងន់សុទ្ធ ៤៩៤ ក្រាម . ទី៥អ៊ីចស្តាស៊ី (MDMA) ចំនួន៦៣គីឡូ ទម្ងន់សុទ្ធ ៦៥៧.៥២ ក្រាម. ទី៦កញ្ញាក្រៀម ចំនួន១គីឡូ ទម្ងន់សុទ្ធ ៧៧៨.៥៨ ក្រាម . ទី៧សារធាតុផ្សំ ចំនួន៥៧គីឡូ ទម្ងន់ ៨២៤.៩១ ក្រាម. ទី៨- សារធាតុគីមីផ្សំ ចំនួន៩០ គីឡូក្រាម ទម្ងន់សារធាតុញៀនសុទ្ធ សរុបៈ ៨៩គីឡូ ៧៤១.៩៣ ក្រាម ,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម . ទី៩/ រថយន្តចំនួន ០៦ គ្រឿង. ទី១០/ អាវុធខ្លីចំនួន ០១(K59) លេខ ៥៩៤៤ ១៩៩០ ដើម(បង់:១,គ្រាប់ ០៣គ្រាប់). ទី១១/ គ្រាប់បែកដៃចំនួន ០១គ្រាប់ (ផ្លែទាប). ទី១២/ ម៉ូតូចំនួន ០៤ គ្រឿង. ទី១៣/ ទូរស័ព្ទចំនួន ៣៣ គ្រឿង. ទី១៤/ លិខិតឆ្លងដែន ចំនួន ០៩(ចិន ០៨ និងវៀតណាម 01). ទី១៥/ បណ្ណការងារចំនួន ១៤ បណ្ណ(ចិន). ទី១៦/ បណ្ណបើកបរចំនួន ០៣ បណ្ណ. ទី១៧/ គ្រាប់អាវុធវែង(AK)ចំនួន ១៦គ្រាប់. ទី១៨/ ជញ្ជីង ចំនួន ៣៨ គ្រឿង .ទី១៩/ ឧបករណ៍ផលិត ,សម្ភារៈកែឆ្នៃ និងសំបកវិចខ្ចប់ជាច្រើន។បច្ចុប្បន្នជនល្មើស និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីទៀត៕

នាគសមុទ្រ





































