ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋយ៉ាងស្និទ្ធស្នាល ព្រមទាំងចែករំលែកអាហារសាមគ្គី ដោយមាននំបញ្ចុកជាអាហារប្រពៃណីដ៏ពេញនិយម។ បរិយាកាសនៃកម្មវិធីពោរពេញដោយភាពរីករាយ និងសាមគ្គីភាព ខណៈដែលប្រជាពលរដ្ឋបានចូលរួមលេងល្បែងប្រជាប្រិយជាច្រើន
ប្រភេទ បង្កើតភាពសប្បាយរីករាយ និងពង្រឹងទំនាក់ទំនងក្នុងសហគមន៍។
កម្មវិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់សុខុមាលភាព និងភាពរួបរួមរបស់ប្រជាពលរដ្ឋ នៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ដោយ៖ភ្នំដងរ៉ែក






































