កំពង់ធំ÷ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការអញ្ជើញពិធីបួងសួងចម្រើនសិរីសួស្តីសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៦ នៅទីតាំងលោកតាឥ លោកតាក្រហមក
ភ្នំសន្ទុក លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានឧទ្ទិសបួងសួងសូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋសូមឱ្យជួបតែ សេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា និងឈ្នះអស់មាសត្រូវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ មានសេចក្តីសុខសប្បាយគ្រប់ៗគ្នា។
ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចនៅក្រៅខេត្តសូមអញ្ជើញចូលរួមលេងកម្សាន្តក្នុងពិធីសង្ក្រាន្តកំពង់ធំនាពេលខាងមុខនេះព្រោះនៅខេត្តកំពង់ធំ បានរៀបចំស្តង់ដាក់តាំងលក់ផលិតផលខ្មែរ២៥ រាជធានី/ខេត្តមកដាក់លក់បង្ហាញផងដែរ។ ជាពិសេសសូមឱ្យទេវតាចូលឆ្នាំថ្មី (ឆ្នាំមមី អដ្ឋស័ក) ព.ស ២៥៧០ព្រះនាម រាក្សសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ដែលយាងចុះមក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:៤៨នាទីព្រឹក ដើម្បីប្រសិទ្ធពរជ័យដល់ប្រជានុរាស្ត្រក្នុងខេត្តកំពង់ធំ មានសុខភាពល្អ និងសម្រេចកិច្ចការងារទទួលបានជោគជ័យគ្រប់ភារកិច្ច៕






































