តសៀមរាម៖ រយៈពេល៣ថ្ងៃក្រៅពីការងាររក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងព្រឹតិ្តការណ៍សង្ក្រាន្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ មេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរៀបចំស្តង់ ដើមី្បបង្កបរិយាកាសឲ្យ
សប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២០៧០ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ។
តាមការបញ្ជាក់របស់មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា កងរាជអាវុធហត្ថខេត្ត បានរៀបចំឲ្យមានកម្មវិធី សប្បាយៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ដោយមានការរៀបចំដាក់ឲ្យឆ្លើយសំណួរ និង លេងកីឡា និងល្បែងប្រជាប្រិយ ដើមី្បឈ្នះរង្វាន់ពីកងរាជអាវុធហត្ថខេត្តសៀមរាប ។
ក្នុងសកម្មភាពនោះក៏មានបងប្អូនជាភ្ញៀវជាតិ អន្តរជាតិ បានចូលរួមយ៉ាងសប្បាយរីករាយ ។ ក្នុងនោះដែរក៏មាន ការឆ្លើយសំណួរ ដែលពាក់ព័ន្ធទៅនឹងការងារសន្តិសុខ និង ការសុំជួយអន្តរាគមន៍ពីកងរាជអាវុធហត្ថខេត្ត ព្រមទាំងការ ស្លៀកពាក់ឯកសណ្ឋាននិងមួកការពារ និង ការរង្វិលយករង្វាន់រូបសញ្ញាបងកងរាជអាវុធហត្ថ និង លេងកីឡា លើកដំដែក និង អាវ៉ុងជាដើម ដែលពាក់ព័ន្ធទៅលំហាត់របស់កងកម្លាំង និង បានធ្វើការផ្សព្វផ្សាយនូវលេខអន្តរាគមន៍បន្ទាន់ (Emergency Hotline) 1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ។ រាល់សកម្មភាពទាំងនេះ គឺដើម្បីធ្វើឲ្យចំណងមិត្តភាពប្រជាពលរដ្ឋ និង កងរាជអាវុធហត្ថឲ្យកាន់តែជិតស្និទ្ធ កងរាជអាវុធហត្ថជាកូនចៅប្រជាជន ដើមី្បភាពសុខសាន្តរបស់ប្រជាជន ៕






































