ខេត្តកំពង់ចាម លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឃុំអារក្សត្នោត ប្រចាំខែមេសា និងទិសដៅបន្ដ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹង
ត្រង់ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រលំបាក ចំនួន ១៥គ្រួសារនៅព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៦លោកហេងវុទ្ធីប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំអារក្សត្នោតស្រុកស្ទឹងត្រង់់បានបើក
ក្នុងកិច្ចប្រជុំ និងបានដាក់ចេញនូវទិសដៅតម្រង់ទិសមួយចំនួន ដូចខាងក្រោម:
១-ផ្សព្វផ្សាយនូវ អនុសាសន៍របស់ថ្នាក់ដឹកនាំ
២-បន្តចុះជួយសមាជិកបក្ស ដែលមានជីវភាពខ្វះខាត់ ដល់ខ្នងផ្ទះ
៣-បន្តការចិញ្ចឹមចលនាគណបក្ស
៤-ពង្រឹងការធ្វើបច្ចុប្បន្នភាព និងការកសាងសមាជិកបក្ស
៥-ត្រួតពិនិត្យឡើងវិញលើបញ្ជីឈ្មោះបោះឆ្នោត ដើម្បីធ្វើផ្ទាងផ្ទាត់ឱ្យបានច្បាស់លាស់
៦-បញ្ហាប្រឈម
៧-ដំណោះស្រាយ
៨-ចំណុចខ្លាំង
៩-បទពិសោធន៍
១០-សំណូមពរ ។
ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនក្រុមការងារ ថ្នាក់មូលដ្ឋាន ចំនួន២៥នាក់ ផងដែរ ។
បន្ទាប់មក លោក ហេង វុទ្ធី និងសហការី ក៏បានបន្ដចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាកដល់ខ្នងផ្ទះ ចំនួន ១៥គ្រួសារ ។
សរុបថវិកាចំណាយចំនួន ៣.២៥០.០០០ រៀល ៕






































