(កំពង់ធំ)÷នៅថ្ងៃទី 19 ខែឧសភាឆ្នាំ 2026 លោក ពេជ្រ សៀងលី ចៅសង្កាត់រងទី១ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់ឯកសណ្ឋានជូនដល់កម្លាំងប្រជាការពារភូមិព្រៃបន្លិច ចំនួន ១០នាក់ ព្រមទាំងប្រគល់វិទ្យុទាក់ទងចំនួន ១គ្រឿង ដើម្បីប្រើប្រាស់ក្នុងការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោក ពេជ្រ សៀងលី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញភារកិច្ចរបស់កម្លាំងប្រជាការពារភូមិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
លោកក៏បានជំរុញឱ្យកម្លាំងប្រជាការពារទាំងអស់ បន្តអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការ ទប់ស្កាត់ និងរាយការណ៍អំពីបញ្ហាផ្សេងៗដែលអាចប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ កម្លាំងប្រជាការពារភូមិព្រៃបន្លិច ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការគាំទ្រពីថ្នាក់ដឹកនាំសង្កាត់ ដែលតែងតែគិតគូរពង្រឹងសម្ភារៈ និងលើកទឹកចិត្តដល់កម្លាំងនៅមូលដ្ឋាន ដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ឯកសណ្ឋានប្រជាការពារនិងវិទ្យុទាក់ទង ជាការជួយឧបត្ថមនិងគាំទ្ររបស់ លោក វីរសេនីយ៍ត្រី គង់ ឈុនលី នាយការិយាល័យបុគ្គលិតនៃបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តកំពង់ធំ ។ (អត្ថបទអ៊ុម ញឹប)


































