រថយន្ដដឹកកម្មកររោងចក្រនិងរថយន្ដដឹកកម្មកររោងចក្របះគ្នាបណ្ដាលអោយរងបួស៤០នាក់និងស្លាប់៥នាក់តាមផ្លូវជាតិ១

0

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ ២០២៦នេះ វេលាម៉ោង៦:២៦នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍​បានកេីតឡេីងរវាងរថយន្តដឹកជញ្ជូនកម្មករ និយោជិត​ និងរថយន្តដឹកជញ្ជូនកម្មករនិយោជិតដូចគ្នាបះទំគឹចតាមបណ្តោយផ្លូវជាតិលេខ១ខាងមុខសួនទឹកគជ់ស្វាយព្រៃ ក្រុងស្វាយរៀង។
ដែលបណ្តាលឱ្យជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ចំនួន ៦នាក់ (ស្រី ៤នាក់) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)​។​ ក្រោយទទួលបាននូវព័ត៌មានខាងនេះភ្លាម ឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នករបួសមកសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់បានដឹកទៅធ្វេីបុណ្យតាមប្រពៃណី​ និងបានដឹកនាំសការីចុះសួសុខទុក​្ខ កម្មករ កម្មការនីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះឯកឧត្តម​ ប៉េង​ ពោធិ៍​សា​ អភិបាលខេត្តបានពាំនាំនូវបណ្តាំផ្ញើរសាសសួរ សុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសំដែងនូវការសោកស្តាយចំពោះហេតុការដែលបានកើតឡើងលើបងប្អូនកម្មករកម្មការិនី និងសូមជូនពរដល់អ្នករងរបួសទាំងអស់​ឆាប់ជាសះស្បើយនឹងបានវិលត្រឡប់ទៅលំនៅដ្ឋាន​វីញ​ ដើម្បីប្រកបការងារចិញ្ចឹមជីវិតដល់ក្រុមគ្រួសាររបស់ខ្លួនបន្តទៀត ។

ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ដោយយកចិត្តទុកដាក់ ក្នុងនោះចំពោះការសម្រាកព្យាបាល​ ស្នាក់នៅរបស់បងប្អូនកម្មករដែលរងរបួសកំពុងសម្រាកព្យាបាលនេះ​មិនចំណាយថវិកានោះទេ​។
ក្នុងឱកាសសួរសុខទុក្ខនោះ​ ឯកឧត្តមអភិបាលខេត្តបាននាំយកនូវថវិកាឧបត្ថម្ភរួមមាន៖
-​ ចូលបុណ្យក្រុមគ្រួសារ សព ចំនួន ៥នាក់ ក្នុងម្នាក់1,000,000រៀល
-​ ឧបត្ថម្ភកម្មករ កម្មការិនី ដែលរងរបួសធ្ងន់ ចំនួន16នាក់ ក្នុងម្នាក់​ 500,000៛
៣-ឧបត្ថម្ភកម្មករ កម្មការិនីដែលរងរបួសស្រាល ចំនួន 25នាក់​ ក្នុងម្នាក់ 200,000៛ផងដែរ៕គឹមសេង