អធិការដ្ឋាននគរបាលស្រុកស្ទោង បាននាំយកអំណោយ និងថវិកាចុះសួរសុខទុក្ខមន្ត្រីនគរបាល និងអតីតយុទ្ធជន ដែលកំពុងមានជំងឺប្រចាំកាយ

0

(កំពង់ធំ)៖ ដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ទោ ជឹម រីណា អធិការនៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានដឹកនាំកម្លាំង ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនដល់នាយរងប៉ុស្តិ៍បន្ទាយស្ទោង ដែលមានជំងឺប្រចាំកាយ និងអតីតយុទ្ធជន២រូបទៀត កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីការយកចិត្តទុក្ខដាក់ ដល់មន្ត្រីនគរបាលទាំងមិនទាន់ចូលនិវត្តន៍ និងចូលនិវត្តន័ហើយក៏ដោយ។

លោកវរសេនីយ៍ទោ ជឹម រីណា បានពាំនាំមតិផ្ដាំផ្ញើសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ជូនដល់បងប្អូនក្រុមគ្រួសារមន្ត្រីនគរបាល និងគ្រួសារអតីតយុទ្ធជន ដែលលោកស្នងការតែងតែយកចិត្តទុក្ខដាក់ និងឧបត្ថម្ភគាំទ្រជានិច្ចមិនដែលរំលងឡើយ នេះបង្ហាញពីភក្តីភាព និងចំណងមិត្តភាពយ៉ាងស្អិតរមួត រវាងបងប្អូនមន្ត្រីនគរបាលជាតិកម្ពុជាទាំងអស់ ទាំងអ្នកចូលនិវត្តន៍ និងមិនទាន់ចូលនិវត្តន៍។

លោកអធិការស្រុកស្ទោង បានអំពាវនាវ យ៉ាងទទួចដល់លោកនាយរងប៉ុស្តិ៍បន្ទាយស្ទោង និងអតីតយុទ្ធជនទាំង២រូប ឱ្យថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ កុំឱ្យមានបញ្ហាសុខភាពផ្សេងៗជាយថាហេតុ។

បន្ថែមពីនេះលោកអធិការស្រុកស្ទោង ក៏បានណែនាំទៅដល់លោកនាយប៉ុស្តិ៍បន្ទាយស្ទោង ត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីនគរបាល និងអតីតយុទ្ធជនទាំងអស់ មិនត្រូវឱ្យគាត់ខ្វះខាតស្បៀងអាហារហូបចុក ឬមានជំងឺដង្កាត់អ្វីមួយដោយមិនបានដឹងនោះឡើយ ពោលគឺត្រូវផ្តល់ភាពកក់ក្តៅដល់គាត់ជានិច្ច។

សូមបញ្ជាក់ថា មន្ត្រីនគរបាល និងអតីតយុទ្ធជនទាំង៣នាក់ រួមមានអនុសេនីយ៍ឯក ទូច សុជាតិ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង និងលោក លឹង លាវ , លោក ពេទ្យ ឃឿន បានទទួល ទឹកសុទ្ធ១កេស ភេសជ្ជៈ១កេស ព្រមទាំងថវិកាថវិកា៣០ម៉ឺនរៀលផងដែរ។