បន្ទាយមានជ័យ៖ ឯកឧត្តម ឌិត ឌីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យរួមដំណើរដោយឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងប្រតិភូអមដំណើរជាច្រើនរូបបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅជម្រករស់នៅថ្មីចំណុចភូមិចក់ពួកឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យនិងបាននាំយកនូវពូជ
កូនឈើជាច្រើនមុខដើម្បីចែកជូនដល់បងប្អូនភៀសសឹកដែលកំពុងរស់នៅក្នុងតំបន់នោះនៅរសៀលថ្ងៃទី២៥ឧសភាឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឌិត ឌីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានពាំនាំនូវប្រសាសន៌ផ្តាំផ្ញើរនិងការនឹករលឹកសួរសុខទុក្ខពីសម្តេចតេជោ ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្យនិងជាប្រធានព្រឹទ្ធិសភាជាតិនៃកម្ពុជានិងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ ចន្ទមន្នី ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកគ្រប់ពេលវេលា ។
ឯកឧត្តម ឌិត ឌីណា បន្តថា សម្រាប់កូនឈើដំណាំ ដែលផ្តល់ជូនបងប្អូនភៀសសឹកគ្រប់ប្រភេទនៅពេលនេះក៌មានពូជឈើហូបផ្លែផងដែរដើម្បីឲ្យបងប្អូនបានដាំដុះឲ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងមូលដ្ឋានរស់នៅជម្រកថ្មីនេះដើម្បីជាប្រយោជន៌ផ្តល់ជាម្លប់ផងនិងបានទទួលទានដោយសារតែការដាំដុះនេះផង។ទាំងអស់គឺអាចរួមចំណែកបានច្រើនក្នុងការកាត់បន្ថយការចំណាយរបស់បងប្អូនផងដែរ។មិនតែប៉ុណ្តោះវាអាចផ្តល់ប្រយោជន៌ជូនបងប្អូនបានច្រើននិងរំលេចទៅដោយពណ៌បៃតងចម្រុះពណ៌គ្នាក្នុងមូលដ្ឋានរស់នៅផងដែរ។
ទន្ទឹមគ្នានោះដែរឯកឧត្តម ឌិត ឌីណា ក៏បានណែនាំឲ្យបងប្អូនត្រូវមានការប្រឡងប្រណាំក្នុងការថែរក្សាមូលដ្ឋានរស់របស់ឲ្យបងប្អូនឲ្យបានស្អាតល្អ ប្រកបដោយអនាម័យ ដើម្បីធ្វើប្រកួតប្រជែងភូមិដ្ឋានស្អាតប្រកបដោយពណ៌បៃតងផងដែរដើម្បីទទួលរង្វាន់ជ័យលាភីពីក្រុមការងារក្នុងការលើកទឹកជូនបងប្អូនផងដែរ៕ដោយ៖ឃិន គន្ធា





































