ដោយ៖ ឃិន គន្ធា
បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ១២៣នាក់មានប្រុស ស្រី ក្មេងចាស់ ក្នុងនោះមានមេខ្យល់២នាក់ បំរុងលួចឆ្លងដែនទៅប្រទេសថៃ រកការងារធ្វើ ពេលបុណ្យចូលឆ្នាំរួច ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបាននៅយប់ថ្ងៃ ទី២៥ ខែ មេសា ឆ្នាំ ២០២៣ ក្នុងភូមិសាស្ត្រ ភូមិទី៨ ឃុំមឿងផៃ ស្រុកអារញ្ញរេត ខេត្តស្រះកែវ។
យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ កម្លាំងកងរយលេខ១២ សហការជាមួយកម្លាំងតម្រួតការពារព្រំដែន បានធ្វើការចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។លុះដល់ចំណុច វាលស្រែ សុខប្រាសឺត ស្ថិតក្នុងភូមិ៨ ឃុំមឿងផៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ក្បែខ្សែបន្ទាត់ព្រំដែនកម្ពុជា ក៏បានប្រទះឃើញមានពលករជាច្រើននាក់ កំពុងប្រមូលផ្តុំគ្នានៅចំណុចខាងលើ ទើបសមត្ថកិច្ច ចូលឃាត់តែម្តង។
តាម ការ សាកសួរបស់សមត្ថកិច្ចថៃ ពីពលករចំណាកស្រុកទាំង១២៣រួចមក ទើបដឹងថា ជាពលករ ខ្មែរ ទាំងអស់ក្រោយពីបុណ្យចូលឆ្នាំខ្មែរហើយពួកគេទាំងអស់ ព្យាយាមចូលទៅប្រទេសថៃឲ្យមេខ្យល់ថៃនាំពួកខ្លួនចូលទៅបាងកកទាំងប្រថុយប្រថាន តាមច្រករបៀង ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ ក្រាន់តែឆ្លងដែនផុតពីព្រំដែន ខ្មែរ ថៃ ចូលទឹកដីថៃត្រូវទាហានថៃចាប់ឃាត់ខ្លួនតែម្តង។
បើតាមការអះអាងរបស់ពលករខ្មែរទាំង១២៣នាក់បានឲ្យដឹងថាពេលចូលឆ្នាំហើយពួកខ្លួនទាំងអស់គ្មានការងារធ្វើ ហើយក្នុងគ្រួសារជួបប្រទះ ការខ្វះខាតទើបបបួលគ្នា បង្ខំចិត្តលួចឆ្លងដែនខុសច្បាប់ ប្រុងទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ថៃឆ្លងដែនខុសច្បាប់ បើមិនជោគជ័យ តាមបំណងប្រឈម នឹង គេ ចាប់បញ្ជូន ត្រឡប់មកវិញក៏ដោយ ក៍នៅតែប្រថុយក្រែងបានសុខ ដឹងអីខកបំណង ដដែលអស់ទាំង ប្រាក់ ខាត ទាំង ពេលវេលា ត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកបន្តថែមទៀតផង៕





































