អាជ្ញាធរ ខេត្តកំពង់ចាម ទទួល ព្រះអាគីជ័យកីឡា នៃ ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម បាន អញ្ជើញ ទទួលព្រះអគ្គី ជ័យ កីឡា នៃ ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រឡប់ពីបណ្តាប្រទេសអាស៊ាន ខណៈព្រះអគ្គីជ័យកីឡា ឬភ្លើងគប់ ត្រូវ បាន ដង្ហែ ឆ្ពោះទៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ផងដែរ ។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ចាម បានជ្រើសយកទីតាំងវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ជាកន្លែងប្រារព្ធពិធី ទទួលព្រះអាគីជ័យកីឡា នារសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ។ បន្ទាប់មក ពិធីរត់ដង្ហែព្រះអគ្គីជ័យកីឡានេះ បន្តដំណើរចាប់វិមានឯករាជ្យ ក្រុងកំពង់ចាម តាមផ្លូវជាតិលេខ៦ និង លេខ៧ មានចម្ងាយ ៨១,២០គីឡូម៉ែត្រ ឆ្លងកាត់ក្រុងចំនួន ១ ស្រុកចំនួន ៤ ក្នុងនោះមានក្រុងកំពង់ចាម, ស្រុកកំពង់សៀម , ស្រុកព្រៃឈរ , ស្រុកជើងព្រៃ , និងស្រុកបាធាយ ។

ពិធីដង្ហែព្រះអគ្គីជ័យកីឡានេះ សម្រាប់ក្រុងកំពង់ចាម គឺខាង គណៈកម្មការភ្លើងគប់ខេត្ត បានរៀបចំឲ្យស្នងការនាំមុខ អាវុធហត្ថខាងក្រោយ បន្ទាប់ព្រះសង្ឃ មន្ត្រីរាជការសាលាខេត្ត រថយន្តពេទ្យ -រថយន្តក្រុមឆៃយ៉ាំ -មន្ត្រីមន្ទីរ-អង្គភាពជុំវិញខេត្ត-លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សក្នុងក្រុងកំពង់ចាម -យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋមួយចំនួនសរុប ១២០០ អង្គ/នាក់ ។
សម្រាប់ស្រុកកំពង់សៀម រៀបចំ៣ទីតាំង ចាប់ពីរង្វង់មូលនាគព័ន្ធ វិទ្យាល័យសម្តេចជួន ណាត និងរង្វង់មូលត្រើង មានមន្ត្រីរាជការ ព្រះសង្ឃ-លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស-យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋមួយចំនួនសរុប ជាង ៦,០០០ អង្គ/នាក់។

សម្រាប់ស្រុកព្រៃឈរ រៀបចំ ៣ទីតាំង ដើម្បីស្វាគមន៍ពិធីដង្ហើរ ព្រះអគារជ័យកីឡា ក្នុងនោះមានចំណុច មុខវិទ្យាល័យ គន្ធបុប្ផា , មុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង , មុខវិទ្យាល័យ ស្រេងគីម អ្នករង់ចាំទទួលស្វាគមន៍សងខាងផ្លូវ មានព្រះសង្ឃ-លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស -យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋចំនួន សរុប ជាង ១ម៉ឺន អង្គ/នាក់ ។
សម្រាប់ស្រុកជើងព្រៃ មានបីគោលដៅ គឺ មុខវិទ្យាល័យស្រេងគីម , មុខវិទ្យាល័យស្គន់ , មុខរោងចក្រកាលីងតុន អ្នករង់ចាំទទួលស្វាគមន៍សងខាងផ្លូវ មានព្រះសង្ឃ-លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស-យុវជនសសយក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋមួយចំនួនសរុប ជាង ៣,៥០០ អង្គ/នាក់ ។
សម្រាប់ស្រុកបាធាយ រៀបចំ ៣ទីតាំងផងដែរ ក្នុងនោះមាន ផ្លូវកែងផ្អាវ , មុខសាលាស្រុកបាធាយ , ផ្សារភ្នំដិល, អ្នករង់ចាំទទួលស្វាគមន៍សង់ខាងផ្លូវ មានព្រះសង្ឃ-លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស -យុវជនសសយក យុវជនកាយរិទ្ធយុវជនកាកបាទក្រហម និងប្រជាពលរដ្ឋ ប្រមាណ ជាង ៥,០០០ អង្គ/នាក់ ៕