ដោយអ៊ុក ផ្លុង
សៀមរាប÷ បុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្ដាលអោយស្លាប់ភ្លាមនឹងកន្លែងខណះពេលដែលកំពុងបើកកាណូតករណីនេះកើតឡើងនៅវេលាម៉ោង៧;១៥នាទីព្រឹកថ្ងៃអាទិត្យទី៣០ខែមេសាឆ្នាំ២០២៣នៅចំណុចចុងប្រឡាយមាត់ខ្លាខាងលិចស្ថិតក្នុងភូមិមាត់ខ្លាឃុំអន្លង់សំណរស្រុកជីក្រែងខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះថាត ជីភេទប្រុសអាយុ២៣ឆ្នាំបច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។
យោងតាមសម្តីលោកឈឿន ហុកមេភូមិមាត់ខ្លាបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាមុនពេលកើតហេតុជនរងគ្រោះនិងឃ្នីឃ្នានាំគ្នាបូនប្រាំនាក់ទៅអូសអួននៅទន្លេសាបដោយមធ្យោបាយកាណូតចំនួន២គ្រឿង។លុះចេញពីផ្ទះមួយសន្ទះស្រាប់តែមេឃឡើងពណ៌ខ្មៅងងិតមានភ្លៀងយ៉ាងខ្លាំងលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ផងនោះជនរងគ្រោះនិងឃ្នីឃ្នានាំគ្នាបើកកាណូតត្រឡប់មកផ្ទះវិញ។ដោយលោកថាត ជីមានគ្នា២នាក់លុះដល់កន្លែងកើតហេតុស្រាប់តែរន្ទះបាញ់បាក់កបណ្តាលអោយស្លាប់ភ្លាមរីឯម្នាក់ទៀតមិនរបួសធ្ងន់ធ្ងរទេបានត្រឹមតែហឹុងត្រចៀក។លោកមេភូមិបានបន្តទៀតថាករណីភ្លៀង ខ្យល់កន្ត្រាក់លាយ ឡំនិងផ្គូររន្ទះនេះមិនមានខូចខាតផ្ទះសម្បែងឬទ្រាព្យសម្បត្តិប្រជាពលរដ្ឋនោះឡើយ។បច្ចុប្បន្នពសជនរងគ្រោះត្រូវបានក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហះឋាននៃសព។
លោកកង ជឿន មេឃុំអន្លង់សំណរបានសំណូមពរដល់ប្រជាពលរដ្ឋឲ្យតាមដានព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមដោយយកចិត្តទុកដាក់ ត្រូវបិទទូរស័ព្ទបើមានភ្លៀងផ្គររន្ទះត្រូវ ចងខ្សែពុងផ្ទះផែឲ្យធំចំពោះអ្នករស់នៅលើផ្ទះបណ្តែតទឹកមិនត្រូវចេញទៅនេសាទប្រសិនបើមេឃអាប់អួរ៕





































