ប្រទះឃើញសពនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយ យក ទៅ ដុត បណ្តាល ឲ្យ សព ឆេះខ្លោច ក្នុងចំការចេកមួយកន្លែង នៅ ស្រុកតំបែរ

0

ត្បូងឃ្មុំ: កាល ពី វេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋប្រទះឃើញសាកសពនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយ យកមកដុត បណ្ដាល ឲ្យ សពឆេះខ្លោច ក្នុងចំការចេកមួយកន្លែង ស្ថិត នៅ ភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែល សមត្ថកិច្ច បាន សន្និដ្ឋាន ថា ឃាតករអាចសម្លាប់ ជនរងគ្រោះ នៅទីតាំងផ្សេង ហើយយក សព មកទំលាក់ និងដុតនៅទីតាំងខាងលើនេះ។

បើតាមប្រភពបញ្ជាក់ថា: នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ៨ព្រឹក ប្រជាពលរដ្ឋរស់នៅ ភូមិពន្លាកឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានជូនដំណឹងតាមទូរស័ព្ទឱ្យដឹងថានៅក្នុងចំការចេករបស់គាត់ចម្ងាយប្រមាណ៦០ម៉ែត្រពី ផ្លូវ ជាតិលេខ៧៣ បានប្រទះឃើញសាកសពមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណ មិនច្បាស់ភេទ មូលហេតុ ភ្លើងឆេះហើមស្អុយ។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាមកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកតំបែរ ចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យ និងស្រាវជ្រាវលើសាកសព។

តាមការសន្និដ្ឋានជំហ៊ានបឋម សាកសពជាភេទស្រី អាយុប្រហែល២០ទៅ៣០ឆ្នាំ, សាកសពត្រូវភ្លើងឆេះប្រមាណ២៥% ដោយប្រើស្លឹកចេកដែលគរចោល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣, សាកសពមានសភាពហើមស្អុយសំលៀកបំពាក់ខ្មៅមានស្នាមរបួសនៅលើ ក ផ្នែកខាងមុខ, សាកសពត្រូវបានដឹកពីទីតាំងផ្សេងយកមកទំលាក់ដីព្រៃចំការចេកហើយដុត។

ជុំវិញករណីនេះ ក្រោមការបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យនគរបាលជំនាញធ្វើជូនដំណឹងទៅកាន់សាច់ញាតិដែលបានបាត់សមាជិកគ្រួសារ ដែលមានភិនភាគដូចខាងលើ ជាពិសេសធ្វើការជាបន្ទាន់ដើម្បីស្វែងរកប្រភពព័ត៌មានឲ្យបានច្បាស់លម្អិត ក្នុងការវែកមុខស្វែងរកឃាតករ ជាជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បា ប់ ៕