សមត្ថកិច្ចចម្រុះខេត្តក្រចេះ បានរកឃើញរថយន្តបាកុង២គ្រឿង នៅក្នុងក្រុមហ៊ុន ស៉ីងបាយអថេក !

0

ក្រចេះ៖ កម្លាំងគណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ចុះស្រាវជ្រាវរកឃើញរថយន្តកែច្នៃបាកុង ២គ្រឿង ដែលគេយកទៅលាក់ទុកនៅក្នុងក្រុមហ៊ុន ស៉ីងបាយអូថេក។

រថយន្តបាកុងទាំង២គ្រឿងនេះ ត្រូវបានកម្លាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ចុះស្រាវជ្រាវរុករកឃើញ នៅម៉ោង ៩ និង៣៥នាទី ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងក្រុមហ៊ុន ស៊ីងបាយអូថេក ស្ថិតនៅក្នុងភូមិឥន្ធជ័យ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

ក្រោយការរឹបអូស រថយន្តទាំង២គ្រឿងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បញ្ជូនមករក្សាទុកនៅស្នាក់ការក្រុមហ៊ុនស៊ីងបាយអូថេក៕