ជនសង្ស័យ ៥នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ដោយកំលាំងកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត

0

ខេត្តព្រះវិហារ៖ កំលាំងកងរាជអាវុធហត្ថ ចំនួន៥នាក់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីគ្រឿងញៀន ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ទី១ ឈ្មោះ ហម សែ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្រអែមជើងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី២ ឈ្មោះ សាក់ សុផាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដកហូតថ្នាំញៀន ២កញ្ចប់ ទូរស័ព្ទដៃ ១គ្រឿង, ម៉ូតូ ១គ្រឿង។ នេះបើយោងរបាយការណ៍កងរាជអាវុធហត្ថ គោរពរាយការណ៍ជូនលោកអភិបាលស្រុកជាំក្សាន្ត ដែលក្រុមការងារយើងទទួលបាន នៅថ្ងៃទី៥ ឧសភា ២០២៣នេះ ។

របាយការណ៍បានឲ្យដឹងបន្តទៀតថា នៅវេលាម៉ោង១៥ៈ៤០នាទី ថ្ងៃដ៏ដែល ត្រង់ចំណុចUTM ៤៦៨១១៩.១៥៧៥៨៦២ ស្តិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ  ក្រោយពីបានស្ដាប់ចម្លើយរបស់ឈ្មោះ ហន សែ កំលាំងបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ បន្ថែមទៀត ។ ទី១ ឈ្មោះ លុច រដ្តនី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរម៉ូតូឌុប, ទី២ ឈ្មោះ ហាន ឆុន ភេទប្រុស អាយុ២៧ នាក់ទាំងពីរ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ, ទី៣ ឈ្មោះ នួន វី ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ដ។ ដកហូតថ្នាំញៀនម៉ាទឹកកកចំនួន ១កញ្ចប់, ទូរស័ព្ទដៃ ៣គ្រឿង, កាបូបដាក់លុយ ១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ១សន្លឹក, និងសំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន៖ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើកំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ កំពុងកសាងសំនុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕