ដោយ ហោគី ស៊ឺម និង អ៊ុក ផ្លុង
កំពង់ធំ÷ លោក ឆោម ឆៃរិទ្ធ រស់នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំជាតំណាងអោយប្រជាពលរដ្ឋចំនួន១៥០គ្រួសារស្ថិតនៅភូមិសាស្ត្រឃុំម្សាក្រង និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ស្នើសុំដាក់គ្រឿងចក្រដើម្បីលើកប្រព័ន្ធភ្លឺស្រែ ផ្លូវដឹកជញ្ជូន ជីកស្រះជាលក្ខណៈគ្រួសារ ជួសជុលប្រឡយចាស់ៗ ស្ដារអូរ ស្ដារស្ទឹងជាប្រព័ន្ធស្រោចស្រព មានសភាពគោករាក់ស្ថិតក្នុងតំបន់១ និងតំបន់២ឃុំម្សាក្រង និងឃុំប្រឡាយស្រុក ខេត្តខាងលើ។ច្បាប់នេះត្រូវបានអនុញ្ញតតាមម្ចាស់សំណើរដែលមានចំណាដ៏ខ្ពង់ខ្ពស់ចុះថ្ងៃ១០ខែមករាឆ្នាំ២០២៣របស់ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំ ពង់ធំ។
ទន្ទឹមនឹងការអនុញ្ញាតនៃសាលាខេត្តនេះគឺមានលក្ខណ្ឌរហូតដល់៩ចំណុច។
ប៉ុន្តែមានចំណុចដែលគួរអោយចាប់អារម្មណ៍គឺចំណុចទី/5/6/8
ចំណុចទី៥÷ហាមប៉ះពាល់ដីព្រៃលិចទឹក និងតំបន់ការពារផ្សេងៗដែលស្ថិងនៅតំបន់នោះជាដាច់ខាត។
ចំណុចទី៦÷ត្រូវសហកាជាមួយអាជ្ញធមូលដ្ឋាន និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធនៅពេលចុះអនុវត្ត។
ចំណុចទី៨÷ម្ចាស់សំណើរត្រូវអនុវត្តតាមការកំណត់របស់ក្រុមការងារខេត្ត ក្នុងករណីមិនអនុវត្តតាមការកំណត់របស់ក្រុមការងារកំណត់នោះម្ចាស់សំណើរត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។
ដោយយោងតាមលក្ខខណ្ឌប៉ុន្មានចំណុចខាងលើនេះទើបប្រជាពលរដ្ឋជាច្រើននាក់បាននិយាយប្រាប់អ្នកសារព័ត៌មានថាពួកគាត់មិនពេញចិត្តនឹងទង្វើរបស់លោក ឆោម ឆៃរិទ្ធនាំយកគ្រឿងចក្រមកជីកបៀរជាច្រើនជុំវិញបឹងល្ហាលព្រួលដែលជាបឹងធម្មជាតិមួយដ៏ធំបំផុតស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារធ្លាប់នេសាទជាប្រពៃណីអស់រយៈពេលរាប់សិបឆ្នាំមកហើយ បែរជាលោកឆោម ឆៃរិទ្ធយកគ្រឿងចក្រមកជីកបៀរជុំវិញបឹងធម្មជាតិមួយនេះសម្រាប់ផល ប្រយោជន៍បុគ្គលទៅវិញ។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោកកន ចាន់សីហា នាយផ្នែករដ្ឋបាលជលផលស្រុកស្ទោងបានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធTelegramរឿងគ្រឿងចក្រមានច្បាប់ហើយប៉ុន្តែការជីប៊ៀរក្នុងបឹងលោកមិនជឿថាហ៊ានទេព្រោះសព្វថ្ងៃប្រទេសមានច្បាប់។
លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំឆ្លើយតបអ្នកសារព័ត៌មានតាមប្រព័ន្ធchatថាប៉ុន្មានថ្ងៃនេះលោករវល់មិនបានចុះទៅពិនិត្យចាំលោកអោយកូនចៅរបស់លោកទៅពិនិត្យ។
លោកកៅ សុផុន មេឃុំប្រឡាយប្រាប់តាមទូរស័ព្ទថាលោកមិនបានដឹងរឿងទេករណីជិកប៊ៀរក្នុងបឹងល្ហាល ព្រួលលោកដឹងតែការលើប្រព័ន្ធភ្លឺស្រែស្ដារប្រឡាយចាស់ៗ។
លោក សាយ គឹមឡមអភិបាលស្រុកស្ទោងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថាលោកបានអោយរដ្ឋបាលជលផលចុះទៅពិនិត្យហើយក្រោយពីទទួលដំណឹងថាមានការជិកស្រះឬបៀរក្នងបឹងធម្មជាតិ។
ប្រជាពលរដ្ឋសូមណូមពរដល់ឯកឧត្ដម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំមេត្តាឲ្យលោក ឆោម ឆៃរិទ្ធ អ្នកស្នើសុំយកគ្រឿងចក្រមកលុបប៊ៀរជុំវិញបឹងល្ហាលព្រួលដែលជាបឹងធម្មជាតិវិញព្រោះពួកគាត់ធ្លាប់នេសាទជាប្រពៃណីតាំងពីដូនតាមកម៉្លេះ ពួកគាត់បន្តទៀតថាប្រសិនបើមិនលុបវិញទេពួកគាត់លេងមានឧ៌កាសនេសាទក្នុងបឹង នេះចាប់ពីឆ្នាំ២០២៤ខាងមុខនេះតទៅព្រោះប៊ៀរមានជម្រៅយ៉ាងជ្រៅជាងបាតបឹង ៕





































