ប្រធានក្រុមការងារគណ:បក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណ:បក្សប្រជាជនកម្ពុជា ឃុំសំព្រោជ និងឃុំចុះណាក្រោម

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ថា យ៉ាវ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណ:បក្សចុះជួយមូលដ្ឋានស្រុកស្ទោង  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ដែលមកពីឃុំ សំព្រោជ និងឃុំចំណាក្រោម ក្នុងស្រុកស្ទោង ខេត្ត កំពង់ធំ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជាមួយសមាជិកសមាជិកាថ្មី ដែលបានប្រកាសបញ្ចូលនិងប្តេជ្ញាចិត្តក្នុងការរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចាប់តាំងពីពេលនេះតទៅ ហើយសមាជិកសមាជិកាថ្មីទាំងអស់ត្រូវខិតខំសក្សាស្វែងយល់បន្ថែមទៀតពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសខ្លឹមសាររបស់មហាសន្និបាត បស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

លើសពីនេះឯកឧត្តមបានលើកឡើង ពីការខិតខំរបស់គណ:បក្សដែលតែងតែខិតខំពុះពារ និងបានគិតគូរជានិច្ចអំពីសុខទុក្ខ  បុព្វហេតុ សុខុមាលភាពរបស់សមាជិក សមាជិកាគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ហើយទីណា សមាជិកសមាជិកា ឬប្រជាពលរដ្ឋណាម្នាក់ មានទុក្ខលំបាក ទីនោះមានវត្តមានគណបក្សប្រជាជនកម្ពុជានិច្ច ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ជាចុងបញ្ចប់ឯកឧត្តម ថា យ៉ាវ បានណែនាំដល់ សមាជិក សមាជិកា និងក្រុមការងារទាំងអស់ត្រូវខិតខំធ្វើអំពើល្អជាមួយពលរដ្ឋគ្រប់មូលដ្ឋាន ដើម្បីទទួលបាននូវ ការគាំទ្រយ៉ាងពិប្រាកដនិងឈានទៅទួលបាននូវជ័យជំនះក្នុងការបោះឆ្នោតជាសកលនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះជាប្រាកដ។

គួរបញ្ជាក់ផងដែរថា ពីធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោង ក្នុងឱកាសនេះមានចំនួន ៦៣១នាក់ ស្រី៣១៦នាក់ មកពីឃុំ២ រួមមានឃុំសំព្រោជចំនួន៤២៣នាក់ និងឃុំចំណាក្រោម១៨១នាក់ក្នុង០១នាក់ក៏ទទួលបាននូវថវិកាម្នាក់ចំនួន ៥០,០០០រៀល របស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ ក្រោមបរិយាកាសកក់ក្តៅនិង ស្និទ្ធស្នាលជាទីបំផុត។