លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចូលរួមបុណ្យគម្រប់៧ថ្ងៃ សពវីរះកងទ័ព លោក អនុសេនីយ៍ទោ អៃ អ៉ីន ដែលបានពលីនៅក្នុងសមរភូមិមុខ

0

កំពង់ធំ៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចូលរួមបុណ្យគម្រប់៧ថ្ងៃ សពវីរះកងទ័ព លោក អនុសេនីយ៍ទោ អៃ អ៉ីន ដែលបានពលីនៅក្នុងសមរភូមិមុខ ពិធីបុណ្យសពប្រារព្ធនៅភូមិផ្ដៀក ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសដ៏សែនក្តុកក្តួលក្រៀមក្រំនោះបំផុតនោះដែរមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំបានលើកឡើងអំពីស្នាដៃ គុណបំណាច់ ចំពោះការងារសង្គម និងប្រជាពលរដ្ឋរបស់លោកអនុសេនីយ៍ទោ អៃ អ៉ីន នាពេលកន្លងមក លោកបានចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើតួនាទី/ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន អនុវត្តរហូតទទួលបានលទ្ធផល យ៉ាងត្រចះត្រចង់ ជាបន្តបន្ទាប់ ។

ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ទោ អៃ អ៉ីន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បាននាំថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្ត ចំនួន ១,៦០០,០០០រៀល ចូលបុណ្យគម្រប់៧ថ្ងៃ សពវិរកងទ័ព លោកអនុសេនីយ៍ទោ អៃ អ៉ីន ផងដែរ។