កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានណែនាំដល់ប្រជានេសាទ១១គ្រួសារ

0

(កំពង់ធំ)÷ លោក យ៉េងយ៉ាន នាយសង្កាត់រដ្ឋបាលជលផលស្ទឹងសែន ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីដែលសារព័ត៌មានបានចុះផ្សាយទទួលលទ្ធផល ដែលមានទីតាំងដីនេះគឺជាដីស្ថិតក្នុងតំបន់ពីរហើយដីទាំងនេះ ជាដីដែលខាងមន្ទីររៀបចំដែនដីបានចុះបញ្ជីអាស្រ័យផលជូនប្រជាពលរដ្ឋរួចរាល់អស់ហើយ ប៉ុន្តែដីនេះដោយសារម្ចាស់គាត់ខានធ្វើស្រែប្រហែលរយៈពេលពីរបីឆ្នាំ វាមានព្រៃត្រែង អញ្ចាញ ដុះខ្លះៗហើយបច្ចុប្បន្នគាត់ភ្ជួររាស់ធ្វើឡើងវិញពុំមែនដីរុករានទន្ទ្រានថ្មីទេ។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកអនុសេនីយ៍ឯកថែម ថន នាយទាហានតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) ចុះទប់ស្ងាត់និងបង្ក្រាបបទល្មើសនេសាទនៅចំណុចក្រទ្បុកបឹងស្រែ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

លោក កែវ សុឃឿន មន្រ្តីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុចកោះតាកែវ ចង្អើលាវ អូរលួ ត្រពាំងវែង ទឹកស និងស្នោរទទឹង ស្ថិតក្នុងភូមិសាស្រ្តឃុំទ្រៀល និងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយលោកអនុសេនីយ៍ឯក ប៊ុត ទ្រី អនុប្រធានទីបញ្ជាការស្រាល ប្រចាំការឃុំពាមបាង ស្រុកស្ទោង បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុច អូចុងសណ្ដាន់ ស្ថិតក្នុងភូមិសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

មួយគ្នានេះផងដែរកម្លាំងជំនាញចម្រុះក៏បានចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាលទ្ធផលបានរុះរើនិងបំផ្លាញចោលលបសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷-របាំងស្បៃមុងចំនួន២២របាំង ប្រវែង១.១៦៤ម៉ែត្រ ឡុកចំនួន២២គ្រឿង លប/លូចំនួន២៦មាត់ បង្គោលចំនួន១៧០ដើម ចាក់លែងត្រីទំងន់៣៥គីឡូក្រាមចូលទន្លេវិញ និងមធ្យោបាយសរុបបាទ្បាស្មាច់៣គ្រឿង ប្រើប្រេងសាំងអស់ចំនួន៣៥លីត។ បានអប់រំណែនាំប្រជានេសាទចំនួន១១គ្រួសារ ដែលរត់សាច់កាត់ស្ទឹងឱ្យពួកគាត់ដឹងពីប្រវែងនិងក្រឡា ដែលច្បាប់អនុញ្ញតឱ្យប្រើ និងលែងឱ្យមានករណីរត់របាំងសាច់អួនកាត់មុខស្ទឹងបន្តទៀត។

សូមបញ្ជាក់ផងដែរថាលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ក្រោយពីបានទទួលរបាយការណ៍ពីថ្នាក់ដឹកនាំបានចូលរួមសហការណ៍ជាមួយកំលាំងផ្នែកសឹករង ស្រុកស្ទោង បានចុះពិនិត្យដីតំបន់៣ជាក់ស្តែងចាប់ពីបង្គោល ៦៧៣ដល់ព្រំប្រទល់ខេត្ត សៀមរាប ខេត្តកំពង់ធំ។ លទ្ធផលដូចខាងក្រោម÷ ១-ចំណុចបង្គោល៦៧៣ និយាមការ៤៣៤៨៣៧ – ១៤៣០២២៨ មានស្រូវពូជប្រហែល ២៤០គ.ក្រ សំរាប់ព្រួសនៅតំបន់២។ ២-ចំណុចនិយាមកា ៤៣៤១៦៧-១៤៣០៥៥៨ តាមខ្សែបន្ទាត់តំបន់៣មិនមានការដាក់ពូដស្រូវទេ។
៣-ចំណុចនិយាមកា ៤៣៤០៧០-១៤៣០៦៣០ ,៤៣៤៣៦៩-១៤៣០២៧១ ស្ថិតក្នុងតំបន់ឆ្វៀល មានដាក់ស្រូវពូជប្រហែល ៥០០គ.ក្រ។ ៤-ចំណុចនិយាកា ៤៣៣៦៧៤-១៤៣០២៦៨
,៤៤៣៤១៧-១៤៣០៤១២ មានដាក់ស្រូវពូជ ២កន្លែងប្រហែល ១៥០០គ.ក្រ និងជី១២បេ ស្ថិតក្នុងតំបន់ឆ្វៀល ។
៥-ចំណុចនិយាមកា៤៣៣០០៤-១៤៣០៤៤០,៤៣២៦២៦-១៤៣០៤៧៣ ចំណុចទាំងពីរនេះ ស្ថិតក្នុងតំបន់ឆ្វៀល ហើយជាប់ព្រំប្រទល់ខេត្តសៀមរាប។ តាមការពិនិត្យនិងសាកសួរប្រជាពលរដ្ឋនៅធ្វើស្រែតំបន់នោះ ពួកគាត់និយាយថាមិនមានអ្នកណាហ៊ានចូលធ្វើស្រែក្នុងតំបន់៣ទេ។ ក្រុមការងារនិងដាក់បណា្តញតាមដានជាប្រចាំនិងចុះត្រួតពិនិត្យអោយបានញឹកញាប់បន្តែមទៀត៕