កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យ និងណែនាំដល់ក្រុមការងារឱ្យរៀបចំគូរគំនូររូបវីរ កងទ័ពកម្ពុជា នៅតាមបណ្តោយច្រាំងទន្លេមេគង្គ ក្រោមស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ដើម្បី បង្ហាញពីការដឹងគុណ
ដល់វិរកងទ័ព និងទាក់ទាញដល់ភ្ញៀវទេសចរណ៍ ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់វិចិត្រករឱ្យគូរគំនូរដែលមានរូបរីរកងទ័ពកម្ពុជាជួរមុខ ហើយ មានរូបដៃកាន់ទង់ជាតិកម្ពុជា ដែលបង្ហាញពីភាពក្លាហាន អង់អាច និងជាវីរបុរសសម្រាប់ ប្រជាពលរដ្ឋកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញដល់វិចិត្រករ ឱ្យគូរប្រាសាទតាក្របី ប្រាសាទព្រះវិហារ ដើម្បីជាការរំលឹកដល់កូនខ្មែរគ្រប់រូប ចងចាំពីស្នាដៃរបស់ដូនតាខ្មែរ ដែលបាន បន្សល់ទុក សម្រាប់ឱ្យកូនចៅជំនាន់ក្រោយថែរក្សា ដូច្នេះទើបរដ្ឋបាលខេត្ត បំផុសស្មារតីឱ្យ កូនខ្មែរគ្រប់រូប ត្រូវស្រលាញ់វប្បធម៌ ប្រាណប្រាសាទ ដួងព្រលឹងខ្មែរ ចងចាំជានិច្ច មិនអាចបំភ្លេច បាន។
ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋខ្មែរ យុវជន យុវនារី ដែលមានសមត្ថភាពគូរគំនូរស្អាតៗ ដែលចង់បន្សល់ទុក ស្នាដៃរបស់ខ្លួននៅលើជញ្ជាំងច្រាំងទន្លេនេះ អាចចូលរួមគូរគំនូរទាំងអស់ ដើម្បីបង្ហាញពីការ សាមគ្គីភាពគ្នា ខ្មែររួបរួមគ្នាខ្មែរខ្លាំង ហើយក៏ជាការបង្ហាញក្តីស្រឡាញ់ចំពោះបងប្អូនវីរកងទ័ពរបស់ យើង ដែលឈរជើងការពារទឹកដីនៅតាមបណ្តោយព្រំដែនផងដែរ ៕






































