បន្ទាយមានជ័យ ៖ ក្នុងស្មារតីស្នេហាជាតិ ក៏ដូចជារួបរួមសាមគ្គីជាធ្លុងមួយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនិងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តរួម ព្រមទាំង ក្រុមការងារ
ដោយមានការចូលរួមពីក្រុមម៉ូតូខេត្តបន្ទាយមានជ័យ ប្រមាណជាង៣០គ្រឿង បានអញ្ជេីញទៅសួរសុខទុក្ខ និងបាននាំយកអំណោយមានស្បៀង ភេសជ្ជៈ ជូនទៅដល់កងកម្លាំងវីរៈកងទ័ព ដែលឈរជើងតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរឯកឧត្តម អ៊ុ រាត្រី ក៏បានថ្លែងអំណរគុណចំពោះវីរភាពដ៏អង់អាចក្លាហានវីរៈកងទ័ព វីរៈ នគរបាល និងអាវុធហត្ថ ដែលលះបង់ដេីម្បីបុព្វហេតុជាតិមាតុ ភូមិ ការពារបូរណភាពទឹកដីពីការឈ្លានពានពីសត្រូវប្រទេសជិតខាង។ ព្រមទាំង បានលះបង់ប្តូរផ្តាច់យកទ្រូងការពារគ្រប់ ការពរទឹកដី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ប្រកបរបររកស៊ីចឹញ្ចឹមជីវិត ។
ឯកឧត្ដម ក៏បានរំលឹកដឹងគុណទៅដល់វីរកងទ័ពដែលបានពលី និងរងរបួសនៅក្នុងសមរភូមិនាពេលកន្លងមក។
ឯកឧត្ដម បន្តថា មក្នុងនាមខ្មែរតែមួយ សមរភូមិក្រោយ ជួយដល់សមរភូមិមុខ គ្រប់កាលៈទេសៈ នៅតែបន្តជួយជ្រោមជ្រែងក្នុងការជួយស្បៀង ដល់វីរៈកងទ័ព ។ ឯកឧត្ដម ក៏បានជូនពរដល់វីរៈកងទ័ពក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបានសេចក្ដីសុខសប្បាយ មានសុខភាពល្អឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង៕ដោយ៖ឃិន គន្ធា






































