សកម្មភាពល្បាតពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

0

ក្រុងសំរោង៖ ដោយអនុវត្តតាមស្មារតីដឹកនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្នគរបាលខេត្តឧត្តរមានជ័យ និងមានការចាត់តាំងផ្ទាល់ពី លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង ក្នុងគោលដៅធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក វរសេនីយ៍ទោ នៅសំ ប៊ុនធឿន បានដឹកនាំកម្លាំងសរុបចំនួន ១០នាក់ (មធ្យោបាយអាវុធ ០២ដើម និងវិទ្យុទាក់ទង ១០គ្រឿង) ចុះល្បាតត្រួតពិនិត្យតាមបណ្តាដងផ្លូវសាធារណៈ និងគោលដៅងាយរងគ្រោះក្នុងភូមិសាស្ត្រក្រុងសំរោង។

កិច្ចប្រតិបត្តិការនេះផ្តោតសំខាន់លើ៖- ការបង្ការបទល្មើស៖ ទប់ស្កាត់រាល់សកម្មភាព លួច ឆក់ ប្លន់ និងក្មេងទំនើង ដើម្បីធានាសុវត្ថិភាពពេញលេញជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងដើរលេងកម្សាន្ត និងសម្រាកនៅតាមខ្នងផ្ទះ។ការរក្សាសណ្តាប់ធ្នាប់៖ សម្របសម្រួលចរាចរណ៍ និងពិនិត្យតាមគោលដៅកម្សាន្តនានា ដើម្បីបង្ការភាពអនាធិបតេយ្យក្នុងមូលដ្ឋាន។

ការត្រៀមលក្ខណៈអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យជាតិ។ដោយ៖ភ្នំដងរ៉ែក