សាច់ត្រី បន្លែ និងស៊ុតទា នៅតែបន្តផ្ដល់ជូនយ៉ាងសកម្មចំពោះកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសឹក ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពី លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ស្ត្រីទី១នៃកម្ពុជា

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តសកម្មភាពប្រមូលកសិផលដែលបានដាំដុះក្នុងមូលដ្ឋាន ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងជំរំសុវត្ថិភាព និងកងទ័ពវរៈ២៥២ កងពលតូចអន្តរាគមន៍លេខ៥ កងពលធំលេខ២ ដែកកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅទិសប្រាសាទតាក្របី ចំនួន១០៥០គីឡូក្រាម និងស៊ុតទាចំនួន១៦២០គ្រាប់។

គួរកត់សម្គាល់ផងដែរថា សកម្មភាពប្រមូលផលបន្លែ និងចែកជូនស្បៀងអាហារខាងលើ គឺសម្រេចបានចំនួន២២ លើក រួចមកហើយ សរុបចំនួន ២៧២១០គីឡូក្រាម។ នេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរវាងរដ្ឋបាលខេត្ត និងមន្ទីរជំនាញ ក្នុងការជំរុញវិស័យកសិកម្មក្នុងស្រុក ឱ្យក្លាយជាបង្អែកស្បៀងដ៏សំខាន់សម្រាប់ជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋក្នុងស្ថានភាពចាំបាច់៕ដោយ៖ភ្នំដងរ៉ែក