សៀមរាប នៅព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៧០គ្រួសារ រស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានទទួលជាគ្រឿងឧបភោគបរិភោគពីរដ្ឋបាលសង្កាត់ស្រង៉ែនិងសប្បុរសជនដែលបានផ្តល់ជូនតាមរយះរដ្ឋបាលសង្កាត់។
ក្នុងនាមអាជ្ញាធរ លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែ បានមានប្រសាសន៍លើកឡើងថាចំពោះការចែកជូនអំណោយដល់បងប្អូនមានជីវភាពខ្វះខាតនាពេលនេះគឺជាទឹកចិត្តនិងការខ្វល់ខ្វាយរបស់អាជ្ញាធរចំពោះជីវភាព ព្រមទាំងការរស់នៅរបស់បងប្អូនហើយនេះ គឺជាសក្ខីភាពដែលបង្ហាញថាអាជ្ញាធរមិនទុកបងប្អូនចោលឡើយ ។ ហើយស្បៀងអាហារ ដែលបងប្អូនទទួលបាននាពេលនេះ ទោះបីមានតម្លៃមិនច្រើនប៉ុន្តែវាជា «ទឹកចិត្ត» និងការខ្វល់ខ្វាយរបស់អាជ្ញាធរចំពោះជីវភាព ព្រមទាំងការរស់នៅរបស់បងប្អូន ហើយនេះ គឺជាសក្ខីភាពដែលបង្ហាញថា «អាជ្ញាធរមិនទុកបងប្អូនចោលឡើយ»។ លោកស្រី ចៅសង្កាត់ បានបន្ថែមថាចំពោះអំណោយដែលមានជាគ្រឿងឧបភោគបរិភោគដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់បងប្អូនសប្បុរសជនរួមជាមួយក្រុមគ្រួសាររបស់លោកស្រីផងដែរ ។ ក្នុងនោះដែរលោកស្រីចៅសង្កាត់ស្រង៉ែ ក៍បានមានប្រសាសន៍លើកទឹកចិត្តឲ្យបងប្អូនបន្តខិតខំប្រឹងប្រែង ក្នុងការចិញ្ចឹមជីវិតដោយភាពស្មោះត្រង់ និងជម្រុញកូនចៅឲ្យខិតខំរៀនសូត្រ និងចំណេះដឹងទូទៅ ដើម្បីអភិវឌ្ឍគ្រួសារឲ្យចាកចេញពីភាពក្រីក្រនៅថ្ងៃអនាគត ព្រមទាំងសូមឲ្យបងប្អូនត្រូវ ធ្វើការងាររបស់ខ្លួន ក្នុងការបង្កបង្កើនផលស្រូវវស្សា ដោយទាន់រដូវ និង ចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិ ភាព ដើមី្បសុវត្ថិភាពភូមិសង្កាត់យើងផងដែរ ៕






































