កំពង់ធំ៖ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និង ឯកឧត្តម ប្លុង ពុទ្ធកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារ បាននាំយកនូវអំណោយផ្ដល់ជូន លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្សសរុប ៤៧នាក់ នៅមណ្ឌលបុរីកុមារកំព្រាខេត្តកំពង់ធំ ក្នុងឱកាសពិធីកាន់បិណ្ឌ នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងឱកាសនោះដែរ លោកជំទាវ លំ គន្ឋារី បានមានប្រសាសន៍ផ្ដាំផ្ញើរដល់ ក្មួយៗសិក្សានុសិស្ស ត្រូវទៅសាលារៀនអោយបានទៀងទាត់ បន្តខិតខំសិក្សាររៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីជៀសឆ្ងាយពីភាពអវិជ្ជា មានអនាគតល្អប្រសើរ មានការងារធ្វើ អាចចិញ្ចឹជីវិត និងក្រុមគ្រួសារ ដើម្បីរួមចំណែកអភិវឌ្ឍនប្រទេសជាតិ។
លោកជំទាវបន្តថា ក្មួយៗត្រូវថែទាំសុខភាព ឲ្យមានអនាម័យល្អក្នុងការរស់នៅ ហើយនារដូវរស្សានេះ ទឹកជំនន់មានការកើនឡើង សូមមានការប្រុងប្រយ័ត្ន កុំទៅលេងទឹកនៅកន្លែងណាផ្ដេសផ្ដាស ដែលអាចបង្កជាការលង់ទឹកស្លាប់ ដោយមិនមានអ្នកជួយសង្គ្រោះទាន់ពេលវេលា, ត្រូវប្រយ័ត្នឲ្យបានខ្ពស់ពីការឆ្លងជំងឺផ្សេងៗ ជាពិសេសគឺជំងឺគ្រុនឈាម គ្រុនចាញ់ តាមរយៈមូសខាំ និងសត្វអាសិរពិសនានាទិចរឺខាំ, ត្រូវសាងអំពើល្អ កុំប្រព្រឹត្តអំពើខុសច្បាប់ ចៀសអោយឆ្ងាយពីគ្រឿងញៀនដែលអាចបំផ្លាញខ្លួនឯង និងសង្គមជាតិ។
គួរបញ្ជាក់ផងដែរថា អំណោយដែរបានផ្ដល់ជូននាឱកាសនេះរួមមាន៖ អាហារ ភេសជ្ជៈ និងថវិកាមួយចំនួនសម្រាប់ទ្រទ្រង់ការសិក្សា ហើយលោកជំទាវបានរៀបចំ ថវិកា១កញ្ចប់បន្ថែម សម្រាប់លោកគ្រូនាយក ដឹកនាំសិក្សានុសិក្សា រៀបចំចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តអារាម នាឪកាសពិធីបុណ្យភ្នំបិណ្ឌនេះផងដែរ។
( រូបភាពនិងអត្ថបទដោយលោក សំ រស្មី ) ពិនិត្យ
និងកែសម្រួលដោយលោកស្រី កែវបូរី