បន្ទាយមានជ័យ៖ រដ្ឋបាល ខេត្តបន្ទាយមានជ័យ ដឹកនាំដោ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធី សូត្រមន្ត លេីករាសី បុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិ នៅជម្រកបណ្តោះអាសន្នជនភៀសសឹក (ផ្ទះអតីតយុទ្ធជន) ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មានអភិបាលរងខេត្ត សមាជិក ក្រុម ប្រឹក្សា ខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត ក៏មានការបងប្អូនជនភៀសសឹកបានចូលរួមយ៉ាងច្រេីនកុះករផងដែរ។
នៅថ្ងៃបុណ្យចូលឆ្នាំ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ រយៈពេលបីថ្ងៃ នោះដែរ នៅទីតាំងជម្រកបណ្តោះអាសន្នដែលបងប្អូនភៀសសឹកនៅស្នាក់ រដ្ឋបាល ខេត្តបន្ទាយមានជ័យ ក៏មានការរៀបចំសង្ក្រាន្តជំរំភៀសសឹក ដោយមានលេងល្បែងប្រជាប្រិយខ្មែរ មានចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ឡើងសសរខ្លាញ់ និងតន្ត្រីស្គដៃជាដើម ហេីយនៅពេលរាត្រី ក៏មានប្រដាល់គុនខ្មែរ ល្ខោនបាសាក់ ផងដែរ។
សូមបញ្ជាក់ថា មហាសង្គ្រាន្ត ឆ្នាំមមីនេះ សង្ក្រាន្តនឹងចូលមកនូវថ្ងៃអង្គារ ១២រោច ខែចេត្រ វេលាម៉ោង១០និង៤៨នាទីនាទីព្រឹក ចូលចំវេនទេពធីតាដែលជាបុត្រីទី៣ កបិលមហាព្រហ្មព្រះនាម រាក្យសាទេវី អម្ពរពស្ត្រាពណ៌ខ្មៅ លម្អព្រះកាណ៌ដោយសៀតផ្កាបទុម (ផ្កាឈូក) អាភរណ: កែវមោរ៉ា ភក្សាហារលោហិត(សោយឈាម) ព្រះហស្ថស្តាំទ្រង់ត្រីសូល៍ ឆ្វេងទ្រង់ធ្នូ ព្រះអង្គឈរលើខ្នង អស្សតរ (សេះ) ជាពាហនៈ៕ដោយ៖ឃិន គន្ធា






































