ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្ដតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ និងជាអនុប្រធានប្រចាំការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ដ
ឧត្ដរមានជ័យ បានអញ្ជើញចូលរួមពិធីសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជូន អតីតយុទ្ធជន និងនិវត្តជនខេត្ដឧត្ដរមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចំនួន ៤៧០គ្រួសារ ក្រោមអធិបតីភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ដឧត្ដរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កិតិ្ដសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ៕ដោយ៖ភ្នំដងរ៉ែក






































