សិក្ខាសាលា ស្តីពី «តួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន» ដល់អ្នកសារព័ត៌មាន

0

K D
សៀមរាប៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបើក សិក្ខាសាលា ស្តីពី «តួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន» ដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនអង្គភាពក្នុងខេត្ត ពិធីនេះបានធ្វើឡើងក្នុងសាលាខេត្តសៀមរាបនៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកប្រធាន អនុប្រធានអង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកសារព័ត៌មាន។ សិក្ខាសាលានេះគឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ៕