សៀមរាន៖ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលថវិកាពីសប្បុរជនដើម្បីអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម”។ សប្បុរសជនដែលបានបរិច្ចាគរួមមាន៖
១- ឯកឧត្តម ប៊ុន ថាឫទ្ធិ អនុប្រធានកិត្តិយសាខា ថវិកា ៨០០,០០០ រៀល
២- ក្រុមហ៊ុន មេគង្គ ខនគ្រីត ថវិកា ១០០ ដុល្លារ
៣- លោក កុល វិរតន៍ ម្ចាស់សណ្ឋាគារ វិរតន៍ ថវិកា ១០០ ដុល្លារ
៤- ឯកឧត្ដម អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ថវិកា ៥០០ ដុល្លារ
៥- ឯកឧត្តម ជួត ច័ន្ទតារា ថវិកា ១០០ ដុល្លារ
៦- មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថវិកា ១,១០០,០០០ រៀល
៧- លោក គង់ តារា ម្ចាស់សណ្ឋាគារ ដំរី អង្គរ ថវិកា ៨០០,០០០ រៀល
លោក ស៊ុំ សំអន នាយកសាខា តំណាងឱ្យគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ជួយប្រោះព្រំប្រទានពរជ័យ សិរីមង្គល វិបុលសុខ បវរសួស្ដីមហាប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ និង សប្បុរសជនទាំងអស់ សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមប្រសិទ្ធពរជ័យ បវរសួស្ដីមហាប្រសើរ ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី សូមបានសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សប្បុរសជនអាចបរិច្ចាគតាមរយៈ៖
– ធនាគារ ABA ៖ 001 750 948 (ដុល្លារ) និង 001 750 949 (រៀល)
– ធនាគារកាណាឌីយ៉ា ៖ 008-000 007 875 5 (ដុល្លារ)
ឬទំនាក់ទំនងគណៈកម្មការទទួលអំណោយ៖
១- លោក ស៊ុំ សំអន ទូរស័ព្ទលេខ 012 948 127
២- លោក ចយ សឿត ទូរស័ព្ទលេខ 012 534 355
៣- លោកស្រី កែវ គឹមអាន ទូរស័ព្ទលេខ 012 609 612







































